អតីត​សមាជិក EXO ២រូប​ជាប់​ជា​តារា​ប្រុស​​ចិន​ល្បី​បំផុត​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

  • 2016-07-14 17:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​ក្មេង Kris Wu និងLuhan ដែល​ជា​អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ EXO នោះ​សុទ្ធ​តែ​បាន​ជាប់​ក្នុង​តារាង​តារា​ប្រុស​ល្បី​បំផុត​ពាក់​កណ្ដាល​ឆ្នាំ ២០១៦​នៅ​ចិន។

 

ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Tencent របស់​ចិន​ទើប​តែ​បញ្ចេញ​ឈ្មោះ​តារា​ប្រុស​ទាំង​១០​ដែល​មាន​មុខ​សង្ហា​ក៏​ដូច​ជា​ល្បី​ឈ្មោះ​ជាង​គេ​​ក្នុង​ប្រទេស​ចិន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៦។ តារា​ចម្រៀង​និង​សម្ដែង Kris Wu និង Lu Han អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ EXO បាន​វ៉ាមុខ​តារា​ដទៃ​ជា​ច្រើន​ដើម្បី​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​ទី​១​និង​ទី​៣។ ក្រៅ​ពី​ប្រុស​ស្អាត​ទាំង​២​ខាង​លើ តារា​ប្រុស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​តារាង​នេះ​មាន​ដូច​ជា Li Chen មិត្ត​ប្រុស​របស់ Fan Bingbing និង Chen Xiao សង្សារ​របស់​សៀវ ឡុងនី ជា​ដើម។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ប្រុស​ទាំង​១០​ដែល Tencent បាន​ជ្រើស​រើស៕

១. Kris Wu

២. Li Yifeng

៣. Lu Han

៤. Cheney Chen Xuedong

៥. Hanz Zhang Han

៦. Wallace Chung

៧. Chen Xiao

៨. William Feng

៩. Li Chen

 

១០. Hua Chenyu

 

 

ចុចអាន៖លេច​ធ្លាយ​ឈុត​លើគ្រែរបស់​សៀវ ឡុងនី​និង Kris Wu

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖jaynestars

អត្ថបទថ្មី