គំនូរ​លើ​ជញ្ជាំង​ភ្នំ​អាយុ​ជាង២ពាន់​ឆ្នាំ​ត្រូវ​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក

  • 2016-07-16 23:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនូរ​លើ​ជញ្ជាំង​ថ្មភ្នំ Huashan ស្ថិតនៅ​ភាគ​និរតី​ប្រទេស​ចិន នា​តំបន់​ស្វយ័ត​ឈ្មោះ Guangxi Zhuang ត្រូវបាន​អង្គការ យូណេស្កូ (UNSECO) បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។  

គំនូរ​ទាំងនោះ​ត្រូវបាន​គេ​គូរ​រៀបរាប់​ពី​ការរស់នៅ​របស់​ប្រជាជន Luoyue បុរាណ ដែល​ស្ថិតនៅក្នុង​ក្រុម​ជនជាតិភាគតិច​ឈ្មោះ Zhuang សម័យ​រាជវង្ស​ហាន មាន​អាយុ​កាលពី ១៨០០ឆ្នាំ ទៅ២៥០០ ឆ្នាំ។ ជនជាតិ​នោះ​ល្បីឈ្មោះ​ខាង​មាន​ជំនាញ​ប៉ិនប្រសប់​ក្នុងការ​គូរគំនូរ​លើ​ជញ្ជាំង​ភ្នំ៕  

 
 
 
 
 

ប្រែ​សម្រួល: វី​រ៉ុ​ត ប្រភព: CCTV