រុស្សីបង្ហាញយន្តហោះបំបាំងកាយ អាចបាញ់គ្រាប់នុយក្លេអ៊ែរពីអាកាសបាន
- 2016-07-18 13:00:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្សីបង្ហាញយន្តហោះបំបាំងកាយ អាចបាញ់គ្រាប់នុយក្លេអ៊ែរពីអាកាសបាន
ចន្លោះមិនឃើញ
រុស្សីបានបង្ហាញគម្រោងផលិតយន្តហោះបំបាំងកាយ (អាចគេចផុតពីការចាប់របស់រ៉ាដា) ម៉ូដែល PAK-DA អាចបាញ់គ្រាប់នុយក្លេអ៊ែរពីលើលំហអាកាសបាន ។
តាមសម្ដីរបស់លោកវរសេនីយ៍ឯក Alexei Solodovnikov ដែលកាន់កាប់គម្រោងការនេះបានឲ្យដឹងថាប្រភេទគំរូ (Prototype) នៃយន្តហោះដែលមានម៉ាស៊ីនដំណើរការបាននឹងបង្កើតឡើងនៅត្រឹមឆ្នាំ ២០២០។ ដោយឡែកចំពោះម៉ាស៊ីនសាកល្បងរបស់យន្តហោះចម្បាំងនេះ រំពឹងថានឹងបង្ហាញឡើងក្នុងកម្មវិធីបច្ចេកវិទ្យា Army 2016 International Military Technology Forum ក្នុងខែកញ្ញាខាងមុខ ក្បែរទីក្រុងមូស្គូ។
លោក Alexei បន្តថា៖ "ម៉ាស៊ីនសម្រាប់យន្តហោះចម្បាំងនេះបានបង្កើតរួចហើយ នៅ Strategic Rocket Forces Academy ហើយសមត្ថភាពប្រតិបត្តិការក៏បានបង្ហាញឲ្យឃើញរួចដែរ។ គោលបំណងគឺយន្តហោះចម្បាំងនេះនឹងហោះចេញពីដែនដី ទៅកាន់លំហអាកាសរបស់ប្រទេសរុស្សី។ បន្ទាប់ពីទទួលបានការបញ្ជាវានឹងចាប់ផ្ដើមហោះចូលទៅលំហអាកាស ហើយបាញ់គោលដៅដោយប្រើគ្រាប់នុយក្លេអ៊ែរ បន្ទាប់មកត្រឡប់មកកាន់មូលដ្ឋានវិញ"។
វរសេនីយ៍ឯក Alexei បានឲ្យដឹងដែរថាយន្តហោះចម្បាំង PAK-DA ខាងលើនេះអាចហោះហើរក្នុងល្បឿនស្មើនឹង ៥ ដងនៃល្បឿនរបស់សំឡេង ដោយអាចឲ្យវាហោះទៅកាន់ទីតាំងណាមួយលើផែនដី ចំណាយពេលមិនដល់ពីរម៉ោងឡើយ៕
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyMail