តារាសម្ដែងលំដាប់ A របស់កូរ៉េ Jun Jihyun បានបង្ហាញខ្លួនស្អាតដូចស្រីក្រមុំនៅក្នុងកម្មវិធីកាលពីពេលថ្មីៗនេះបើទោះជាទើបសម្រាលកូនបាន៥ខែក៏ដោយ។
៥ខែក្រោយពេលសម្រាលកូនរួច តារាសម្ដែងល្បីឈ្មោះរបស់កូរ៉េ Jun Jihyun បានត្រលប់មកសិល្បៈវិញក្រោមការគាំទ្ររបស់ទស្សនិកជនជាច្រើន។ យប់ថ្ងៃទី ១៥ខែកក្កដាមុននេះ អ្នកម្ដាយកូន១រូបនេះបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយផលិតផលថែសម្ផស្សមួយនៅទីក្រុងប៉េកាំងប្រទេសចិន។ ក្នុងសំលៀកបំពាក់រឹបរាង តួរឿង "My Love From The Star” បង្អួតរាងខ្ពស់ស្ដើងរបស់ខ្លួនមិនឲ្យចាញ់ក្រមុំៗដទៃនោះឡើយ។ នៅក្នុងកម្មវិធីនេះដែរ Jun Jihyun ក៏បានប្រាប់ដែរថា ឆាប់ៗនេះ នាងនិងតារាសម្ដែងរូបសង្ហា Lee Minho នឹងបង្ហាញមុខរួមគ្នានៅក្នុងរឿង "The Legend of the Sea” ដែលជាស្នាដៃចុងក្រោយរបស់ Lee Minho មុនពេលលោកចូលបម្រើកងទ័ព។ ដោយសារតែទើបសម្រាលកូនរួច អ្នកម្ដាយកូន១រូបនេះបានប្រឹងហាត់កីឡាក៏ដូចជាមានការហូបចុកដ៏សមរម្យដើម្បីយករូបរាងដើមវិញឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានត្បិតថ្ងៃថតរឿងថ្មីជិតខិតចូលមកដល់ហើយ។
ចុចអាន៖ភាពយន្តថ្មីរបស់ Lee Min Ho បំបែកកំណត់ត្រា Box Officeនៅចិន
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖ngoisao