Audi A4 ស៊េរី​ថ្មី​បំពាក់​​បច្ចេកវិទ្យា​ទំនើប លើ​​កង់​​ទាំង​បួន ធានា​​បើក​​ឡើង​​ចំណោត

  • 2016-07-19 21:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Audi បាន​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី Audi A4 បំពាក់​បច្ចេកវិទ្យា Quattro លើ​កង់​ទាំង​បួន សមត្ថភាព​ខ្លាំង​អាច​បើកបរ​លើ​ដី​រដិបរដុប​និង​ឡើង​ចំណោត​ដោយ​គ្មាន​បញ្ហា។

 

 

Audi A4 បំពាក់​ដោយ​ម៉ាស៊ីន​សាំង 2.0 TSFI ខ្លាំង​ជាង​ស៊េរី​មុន​ដល់​ទៅ ១២ ភាគរយ​និង​សន្សំ​សំចៃ​សាំង​បាន ១៦ភាគរយ។ A4 មាន​កម្លាំង​ម៉ាស៊ីន ១៩០សេះ មាន​ចង្កឹះ​លេខ ៧វគ្គ។ រថយន្ត​នេះ​អាច​បង្កើន​សន្ទុះ​កុងទ័រ​ល្បឿន​ពី ០-១០០ គ.ម/ម៉ ក្នុង​រយៈ​ពេល ៧,៣វិនាទី។

 

និយាយ​ពី​រឿង​ស៊ី​សាំង A4 នេះ​ស៊ី​ប្រមាណ ៤,៩លីត្រ​ក្នុង​ចម្ងាយ​ផ្លូវ ១០០គីឡូម៉ែត្រ។ ចង្កៀង​មុខ​និង​ក្រោយ​សុទ្ធ​តែ​ជា​ប្រភេទ LED ដែល​អាច​សម្រប​ពន្លឺ​ទៅ​តាម​បែបបទ​នៃ​ការ​បើកបរ ហើយ​ផ្នែក​ខាង​ក្នុង​បំពាក់​ដោយ​​ម៉ាស៊ីន​ត្រជាក់​ចំនួន៣។

 

 

ផ្លិត​ទឹក​ខាង​មុខ​បំពាក់​សិនស័រ និង​ផ្ទាំង​បង្ហាញ​ព័ត៌មាន​អំពី​សម្ពាធ​កង់​រថយន្ត សម្រាប់​ផ្ដល់​ដំណឹង​ដល់​អ្នក​បើកបរ មុន​ពេល​ចេញ​ដំណើរ។ កង់​ទាំង ៤ ដែល​បំពាក់​បច្ចេកវិទ្យា Quattro គឺ​សុទ្ធ​តែ​អាច​ដំណើរ​ការ​ស្វ័យ​ប្រវត្តិ ពេល​បើកបរ​លើ​ផ្លូវ​ចោទ​និង​ដី​ទួល​ខ្លាំង។

 

ខាង​ថ្នាក់​គ្រប់គ្រង​ជាន់​ខ្ពស់​របស់ Audi បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដឹង​ថា​នឹង​ត្រូវ​ប្រជែង​យ៉ាង​ណា​លើ​ទីផ្សារ​រថយន្ត ដូច្នេះ​ទើប​ផលិត A4 ប្រកប​ដោយ​សមត្ថភាព​រួម​នឹង​បច្ចេកវិទ្យា​ទំនើប Quattro។ Audi សង្ឃឹម​យ៉ាង​ខ្លាំង ចំពោះ​វត្តមាន A4 ទើប​ដាក់​លក់​នេះ ព្រោះ​រូបរាង​និង​សមត្ថភាព​ពិសេស​អាច​ប្រជែង​ម៉ាក​ដទៃ​ដោយ​​មិន​បារម្ភ។

 

 

Audi A4 ស៊េរី​ថ្មី​នេះ​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​តម្លៃ ៧៦ ៨០០ ដុល្លារ៕

 

 

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចង់​តាម​ដាន​តម្លៃ​រថយន្ត Audi និង​ច្រើន​ម៉ាក​​ផ្សេង​ទៀត ចុច​ត្រង់​នេះ

 

អត្ថបទ៖ ប៉ែត ផាន់និត