​កូន​ក្រមុំ​​៧១​ឆ្នាំ ​​រៀបការ​​​នឹង​កំលោះ​​​​១៧​​ឆ្នាំ ​ក្រោយ​ស្គាល់​គ្នា​​៣​សប្ដាហ៍​​

  • 2016-07-20 18:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​កូន​កំលោះ​ ​កូន​​ក្រមុំ​​​​​​​​មាន​វ័យ​ខុស​គ្នា​ដាច់​ស្រលះ​​មួយ​គូ ​បាន​​ធ្វើ​​ឲ្យ​​​បងប្អូន​​សាច់​ញាតិ​​ រួម​​ទាំង​​មនុស្ស​ជាច្រើន​​​ ភ្ញាក់​ផ្អើល​​​​​ ក្រោយ​​អ្នក​ទាំង​​ពីរ​​សម្រេច​​​ដឹក​ដៃ​គ្នា​​ចូល​រោង​ជ័យ​។

 

 

​កូន​​ក្រមុំ​​​​​​​ឈ្មោះ​​​ Almeda អាយុ​​ ៧១​​ឆ្នាំ​ ​មក​​ពី​រដ្ឋ​ Tennessee សហរដ្ឋ​អាមេរិក​ បាន​​ធ្លាក់​ក្នុង​​អន្លង់​ស្នេហ៍​​កំលោះ​​វ័យ​​​ ១៧​ឆ្នាំ ​ឈ្មោះ​ Gary Hardwick ​បន្ទាប់​​ពី​​បាន​ជួប​គ្នា​​​ក្នុង​​ពិធី​​​​បុណ្យ​សព​​​​​​កូន​​ប្រុស​​​​របស់​​លោក​​យាយ​ Almeda ​​​ត្រឹម​​​តែ​​ ៣​សប្ដាហ៍​​​​ក្រោយ​​ប៉ុណ្ណោះ។​

 

​​​​​​​​​​​​​​​​​​​​​កូន​ក្រមុំ​​​ជា​​ជំនួយ​ការ​​​​​ផ្សារ​ទំនើប​​មួយ​​​រូប​នេះ​និយាយ​ថា "​ខ្ញុំ​​​​មិន​​បាន​ស្វែង​​​​បុរស​​វ័យ​​ក្មេង​​​ជា​​​គូ​​ជីវិត​ទេ ​ប៉ុន្តែ​ Gary ​ខ្លួន​ឯង​​​ ចេះ​តែ​ដើរ​តាម​ខ្ញុំ​។ ​​ខ្ញុំ​​គ្រាន់​តែ​ដឹង​ថា​​​ គេ​​​ជា​​​បុរស​​វ័យ​​ជំទង់​​ម្នាក់​ប៉ុណ្ណោះ"។

​ ​កូន​ក្រមុំ​​​ជា​​ម្ដាយ​​មាន​កូន​​ ៤​នាក់​​ខាង​លើ​​​​ ​បាន​​​​​​​​​​ខូច​ចិត្ត​​​​​​ អស់​សង្ឃឹម​​​យ៉ាង​ខ្លាំង​​​ ​ក្រោយ​​ក្លាយ​​​ជា​​ស្ត្រី​មេម៉ាយ​ ​រួច​​បាត់​បង់​​​​កូន​ប្រុស​​​ច្បង​​​​​លោក​ Robert ​​ម្នាក់​ទៀត​ ដែល​កើត​ជំងឺ​​ប្រកាច់។

 

​​​​លោក​ Gary ​​ជា​បុរស​​​​​​​​​​ដែល​តែង​តែ​​​​ចាប់​​អារម្មណ៍​លើ​​​ស្ត្រី​​ចំណាស់​ៗ​​​​​​ជាង​ខ្លួន​​​ប្រាប់​​ថា​​ គាត់​​ដំបូង​​ក៏​មិន​សប្បាយ​ចិត្ត​​​​​​​​​នឹង​ទំនាក់ទំនង​​ជាមួយ​​ស្ត្រី​​វ័យ ​​៧៧​ឆ្នាំ​​នេះ​​ទេ ប៉ុន្តែ​​ក្រោយ​បាន​ជួប​គ្នា​​​នៅ​​​​​​ពិធី​បុណ្យ​​​​​សព​​​​​​ ​​យើង​ទាំង​​ពីរ​​មិន​អាច​​ឈប់​​គិត​​​ពី​​គ្នា​បាន​ទេ។

 

​Gary ​បាន​​​​ខ្សឹប​ប្រាប់​​​​​​អ្នក​រៀប​ចំ​​​ពិធី​បុណ្យ​​សព​​ ដែល​ជា​​​ភរិយា​​សព​ថា "​​​​​​ ​ខ្ញុំ​​​​ចូល​ចិត្ត​ Almeda ព្រោះ​គាត់​ជា​ស្ត្រី​​អស្ចារ្យ​​​​​​​ មាន​កែវភ្នែក​​ពណ៌ខៀវ​" ​ហើយ​បន្តិច​​ក្រោយ​មក​​​ លោកយាយ​ Almeda ​​​ឆ្លើយ​តប​​វិញ​ថា​​​គាត់​ក៏​​​​​ចូល​ចិត្ត​​​កំលោះ​​នេះ​ដែរ"។

 

​ប៉ុន្មាន​ថ្ងៃ​​​​​បន្ទាប់​​​ ​ពួក​គេ​បាន​ណាត់​​​​ជួប​គ្នា​ចេញ​​​ទៅ​​ខាង​ក្រៅ​ ​និង​ស្គាល់​ចិត្ត​​គំនិត​គ្នា​​កាន់​តែ​ស៊ី​ជម្រៅ​​រយៈ​ពេល​​​២សប្ដាហ៍​​​​ Gary បាន​សារភាព​ស្នេហ៍​ និង​​មួយ​សប្ដាហ៍​ក្រោយ​ពួក​គេ​ក៏​​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​តែ​ម្ដង៕

 

 

 

 

 

 

 

 

ចុចអាន៖ វីដេអូជាង ​៤ ​នាទី ប្រាប់​ពី​ស្ទិល​សុំ​រៀបការ​យុវវ័យ​ខ្មែរ​ទំនើប!

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Mirror