Mark Zuckerberg បបួល​ Neymar ​ប្រកួត​គ្នា​លេង​ហ្គេម​បាល់

  • 2016-07-21 16:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ លោក​ Mark Zuckerberg បាន​ចេញ​​មុខ​​បបួល​​កីឡាករ​​ Neymar ប្រកួត​លេង​ហ្គេម​បាល់​ទាត់​ដែល​មាន​បង្កប់​នៅ​ក្នុង​កម្មវិធី​ Messenger។

 

 

Mark បាន​លើក​ឡើង​ថា៖ "ខ្ញុំ​មិន​ដែល​​លេង​បាល់​ទាត់​ឈ្នះ​គេ​ម្ដង​ណា​ឡើយ​ ប៉ុន្តែ​ថ្ងៃ​នេះ​ ជា​ថ្ងៃ​របស់​ខ្ញុំ។ ខ្ញុំ​ដាក់​ការ​ប្រកួត​ជា​មួយ​ Neymar ដើម្បី​លេង​ហ្គេម​បាល់​ទាល់​អាថ៌កំបាំង​ក្នុង​កម្មវិធី​ Messenger ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​លេង​បាន​ល្អ​ ព្រោះ​ហ្គេម​នេះ​ពឹង​ផ្អែក​លើ​ការ​ប្រើ​ទូរសព្ទ រួម​ជា​មួយ​មេដៃ​កម្លាំង​ខ្លាំង"។

 

 

បន្ទាប់​ពី​និយាយ​ចប់​ Mark ក៏​ចាប់​ផ្ដើម​លេង​ហ្គេម​​នោះ​ ដោយ​​ពិន្ទុ​ខ្ពស់​បំផុត​ដែល​ទទួល​បាន​ គឺ​ដល់​ទៅ​ ៣៧​ ពិន្ទុ​ឯ​ណោះ។ ហ្គេម​បាល់​ទាត់​ក្នុង​កម្មវិធី​ Messenger គឺ​អាច​លេង​បាន​ដោយ​គ្រាន់​តែ​ផ្ញើ​ Emoji រូប​បាល់​ទាត់​ទៅ​កាន់​នរណា​ម្នាក់​រួច​ចុច​លើ​រូប​ Emoji នោះ​​ហ្គេម​នឹង​ចាប់​ផ្ដើម​បង្ហាញ​ឡើង៕​​​​​

 

ចុច​អាន៖ Facebook Messenger បង្កប់​ហ្គេម​​ថ្មី​ ​អបអរ​ EURO ២០១៦

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ NDTV​​​​