វាគ្មិន​សំខាន់ៗ​៥​រូប​ចែក​រំលែក​យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មីៗ​ក្នុង​វេទិកា Inspire ASEAN

  • 2016-07-21 21:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកា​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដែល​ប្រារព្វ​ឡើង​លើក​ទី​១នៅ​កម្ពុជា​នេះ មាន​អ្នក​ជំនាញ​លើ​វិស័យ​ពាណិជ្ជកម្ម​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​៥​រូប ចូល​រួម​ចែក​រំលែក​ការ​យល់​ដឹង​លើ​និន្នាការ​វិស័យ​ពាណិជ្ជ​កម្ម​ទីផ្សារ​ថ្មីៗ និង​ចុង​ក្រោយ​បំផុត។

 

 

ថ្លែង​ក្នុង​សន្និសីទ​កាសែត មុន​ឈាន​ដល់​ការ​ធ្វើ​បទ​​បង្ហាញ​និង​ចែក​រំលែក​យុទ្ធសាស្រ្ត​ដល់​អ្នក​ចូលរួម លោក Paul D.Weinert  នាយក​ប្រតិបត្តិ​នៃ​ទស្សនាវដ្ដី Focus Asean  បាន​ឲ្យ​ដឹង​ថា តាម​រយៈ​វេទិកា​នេះ​អ្នក​ជំនួញ​វ័យ​ក្មេង អ្នក​គ្រប់​គ្រង​ថ្នាក់​កំពូល នឹង​បង្កើន​ការ​អភិវឌ្ឍ​ខ្លួន និង​ក្រុមហ៊ុន​របស់​ពួក​គេ ដោយ​បន្ថែម​ផ្នែក​យុទ្ធសាស្រ្ត​ទីផ្សារ គន្លឹះ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ថ្មី ព្រម​ទាំង​ទទួល​បាន​ព័ត៌មាន​ និង​វិធី​សាស្រ្ត​ក្នុង​ការ​គ្រប់​គ្រង​លើ​ទីផ្សារ​សម័យ​ទំនើប។

 

«ខ្ញុំ​គិត​ថា​ពន្លក​សេដ្ឋកិច្ច​របស់​កម្ពុ​ជា​កំពុង​តែ​លូត​លាស់​លឿន​ដោយ​សារ​តែ​ប្រ​ទេស​នេះ​មាន​ប្រជា​ជន​វ័យ​ក្មេង​ច្រើន​ដែល​អាច​ឲ្យ​យើង​ប្រើ​នូវ​សក្តា​នុ​ពល​នេះ​សម្រាប់​ជំរុញ​សេដ្ឋ​កិច្ច​»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Zoran Vasiljev ជា​វា​គ្មិន​ និង​ជា​ប្រធាន​ផ្នែក​យុទ្ធ​សាស្រ្ត​របស់​ក្រុម​ហ៊ុន​ Axiata ឌីជីថល។

 

ចំ​ណែក​លោក​ Vishnu Mohan​ ជា​វា​គ្មិន​ជំ​នាញ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​ជា​នាយក​ប្រតិបត្តិ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រ​ចាំ​តំ​បន់​អាស៊ី​ប៉ាស៊ីហ្វិក Havas ក៏​បាន​លើក​ឡើង​ថា ​​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ការ​លូត​លាស់​ខ្លាំង​លើ​ប្រព័ន្ធ social media ​ដែល​អាច​ចូល​រួម​ចំ​ណែក​ពង្រឹង​ទីផ្សារ​ផលិតផល​ថែម​មួយ​កម្រិត​ទៀត។​ ​

 

លោក Vishnu Mohan​ នាយក​ប្រតិបត្តិ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រ​ចាំ​តំ​បន់​អាស៊ី​ប៉ាស៊ីហ្វិក Havas

 

វីដេអូខាងក្រោមនឹងបង្ហាញពី​សកម្មភាព​នៃ​ការ​ធ្វើ​បទបង្ហាញ​និង​ការចែករំលែក​យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មីៗ​របស់​ថ្នាក់​ដឹកនាំ​​វិស័យ​ពាណិជ្ជ​ជុំវិញ​ពិភពលោក ក្នុង​វេទិកា Inspire ASEAN កាល​ពី​ម្សិល​មិញ។

 

Inspire ASEAN​ ជា​វេ​ទិ​កាចែក​ចាយ​ការ​យល់​ដឹង​លើ​និន្នា​ការ​វិ​ស័យ​ពាណិជ្ជកម្ម​ទី​ផ្សារ​ថ្មី​ៗ​ និង​ចុង​ក្រោយ​បំ​ផុត​ ដោយ​មាន​អ្នក​ជំ​នាញ​ផ្នែក​ពាណិជ្ជកម្ម​ជា​ច្រើន​រូបទាំងថ្នាក់តំបន់ និងសាកល ​ចូល​រួម​ចែក​រំ​លែក​បទ​ពិសោធន៍ ព្រម​ទាំង​ការ​យល់​ដឹង​របស់​ខ្លួន​​។ ព្រឹត្តិ​ការណ៏​នេះរៀប​ចំ​ដោយទស្សនា​វដ្តី​ Focus Asean និង​គាំ​ទ្រ​ដោយ​សភា​ពាណិជ្ជកម្ម​អន្តរ​ជាតិប្រចាំនៅ​កម្ពុជា​IBC៕

 

អត្ថបទៈ យ៉ារិទ្ធ ​