រក​ឃើញ​អ្នក​ខ្លាំង​​ លេង​ហ្គេម​ ​Pokemon Go​ ​ដល់​វគ្គ​ចុងក្រោយ​

  • 2016-07-22 16:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Nick Johnson​ ​បាន​ក្លាយ​ជា​បុគ្គល​ទី​មួយ​ ​ដែល​អាច​លេង​ហ្គេម​ ​Pokemon​ ​Go​ ​ដល់​វគ្គ​ចុង​ក្រោយ​បង្អស់។

 

លោក​ ​Nick Johnson

 

ការ​សម្រេច​ជោគជ័យ​របស់​ ​Johnson​ ​ដោយ​​បុរស​រូប​នេះ​អាច​ចាប់​បាន​ទាំង​អស់​នូវ​ ​Pokemon​ ​ចំនួន​ ១៤២​​ នៅ​អាមេរិក​។ លោក​​ត្រូវ​ចំណាយ​ពេល​ ​២ ​សប្ដាហ៍​ ​និង​ ​៨​ម៉ោង​​ ​និង​បាន​ធ្វើ​ដំណើរ​ជាង​ ​១០​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ​ដើម្បី​ស្វែងរក​ ​Pokemon​ ​ទាំង​នោះ។

 

ក្រោយ​ពី​ចាប់​បាន​ ​Pokemon​ ​ដែល​មាន​នៅ​អាមេរិក​ទាំង​អស់​ ​Johnson​ ​នៅ​មាន​គម្រោង​ទៅ​ចាប់​ ​Pokemon​ ​នៅ​អូស្ត្រាលី​ ​និង​អាស៊ី​បន្ត​ ​ព្រោះ​ទាល់​តែ​ប្រមូល​ ​Pokemon​ ​ពី​តំបន់​ទាំង​នោះ​ទើប​អាច​ប្រមូល​ ​Pokemon​ ​ដែល​អ្នក​ផលិត​ដាក់​ចេញ​មក​ទាំង​អស់​ចំនួន​ ​១៥១។

 

​Nick Johnson​ ជាស្ថាបនិករបស់​ក្រុមហ៊ុនសរសេរកម្មវិធី  Applico ដែល​ផ្តល់សេវាផ្តោតលើការបង្កើតកម្មវិធីលើ iOS Android និង​ទម្រង់អាជីវកម្មប្រភេទ e-commerce៕

 

 

អាន​បន្ត​ ​៖​ ទូរសព្ទ​ច្រើន​ម៉ូដែល​ធ្លាក់​ថ្លៃ​ Oppo ធ្លាក់​ខ្លាំង​ជាង ៣០០ ដុល្លារ

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ ​businessinsider