Zlatan រើស​លេខ​៩ នៅ​ Man Utd ធ្វើឲ្យ​ Martial ត្រូវ​ពាក់​លេខ​១១​វិញ​

  • 2016-07-22 17:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ថ្មី​ Zlatan Ibrahimovic បាន​សម្រេច​រើស​យក​អាវ​លេខ​ ៩ នៅ ​Manchester United ដែល​ជា​លេខ​របស់​ Anthony Martial ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ប្ដូរ​ទៅ​ពាក់​លេខ​១១​វិញ។

 

ខ្សែ​ប្រយុទ្ធ​វ័យ​​៣៤ឆ្នាំ​ធ្លាប់​ពាក់​លេខ​ ៨, ៩ និង​១០​ ក្នុង​អាជីព​របស់​ខ្លួន​ ប៉ុន្តែ​លេខ​ទាំង​៣​សុទ្ធ​តែ​មាន​ម្ចាស់​ហើយ​ នៅ Man Utd។ យ៉ាង​ណា​ក៏​ដោយ​នៅ​លើ​គណនី Instragam កីឡាករ​ Zlatan បាន​បង្ហោះ​រូប​អាវ​លេខ​៩ អម​ជាមួយ​ ពាក្យ​មួយ​ឃ្លា​ថា៖ "ខ្ញុំ​រើស​យក​អាវ​លេខ​៩ នៅ​ Manchester United”។

 

ការ​សម្រេច​ចិត្ត​របស់​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ធ្វើឲ្យ Martial ដែល​ពាក់​លេខ​៩​ត្រូវ​ប្ដូរ​ទៅ​លេខ​១១ ហើយ​ Rooney នៅ​រក្សា​លេខ​១០ ខណៈ Mata នៅ​តែ​ពាក់​លេខ​៨ ដដែល។ ដោយ​ឡែក​កម្លាំង​ថ្មី​២ រូប​គឺ​ Eric Bailly នឹង​ពាក់​លេខ​៣ ហើយ Henrikh Mkhitaryan ពាក់​លេខ​២២ ស្រប​ពេល លេខ​៦ គឺ​រក្សា​ទុក​ឲ្យ Paul Pogba ដែល​ជា​លេខ​សំណព្វ​ចិត្ត​របស់​គេ​នៅ Juventus៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Dailymail