វ៉ាលី​ទំនើប​ អាច​ជិះ​បាន​ដូច​ម៉ូតូ​

  • 2016-07-23 17:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាលី​ទំនើប​មួយ​ប្រភេទ ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​ក្រៅ​ពី​អាច​ដាក់​ឥវ៉ាន់​ គេ​អាច​​​ប្រើ​វា​សម្រាប់​ជិះ​​​​ ប្រៀប​ដូច​ជា​ម៉ូតូ​យ៉ាង​អ៊ីចឹង។

 

 

វ៉ាលី​ប្រភេទ​នេះ​មាន​ឈ្មោះ​ថា​ Modobag ដោយ​វា​មាន​ជា​កន្លែង​សម្រាប់​អង្គុយ​ពី​លើ,​ ដៃ​បញ្ជា, ​មាន​ថាមពល​​គ្រប់​គ្រាន់​អាច​ជិះ​បាន​ចម្ងាយ​ ១២,៨ គ.ម និង​ ថាមពល​ថ្ម​អាច​សាក​បំពេញ​ដល់​ ៨០% ត្រឹម​ ១៥ នាទី។ វ៉ាលី​​ទំនើប​នេះ​ ក៏​អាច​ប្រើ​សម្រាប់​សាក​ថ្ម​ទូរសព្ទ​បាន​ផង​ដែរ ហើយ​កាន់​តែ​ពិសេស​នោះ ​គឺ​មាន​មក​ជា​មួយ​កម្មវិធី​តាមដាន​ ដើម្បី​អាច​តាមដាន​ទីតាំង​វ៉ាលី​ ក្នុង​ករណី​វ៉ាលី​នេះ​បាត់​ទៀត​ផង។

បច្ចុប្បន្ន​វ៉ាលី​នេះ​ កំពុង​ស្ថិត​ក្នុង​យុទ្ធនាការ​រៃអង្គាស​ថវិកា​​ឲ្យ​បាន​ ៥ ម៉ឺន​ដុល្លារ​ ដើម្បី​ចាប់​ផ្ដើម​ការ​ផលិត។ បើ​ការ​រៃអង្គាស​បាន​សម្រេច​នោះ​ គេ​នឹង​​ផ្ដើម​ផលិត​ ហើយ​បញ្ចេញ​លក់​​លើ​ទីផ្សារ​អំឡុង​ខែ​មករា ឆ្នាំ​ ២០១៧​ ដោយ​​វ៉ាលី​មួយ​ អាច​មាន​តម្លៃ​ដល់​ជាង​ ១ ០០០ ដុល្លារ​៕​​​

 

ចុច​អាន៖ ទិញ​កាមេរ៉ា​មួយ​ទឹក​ទាំង​ទុក​ចិត្ត ​ពិនិត្យ​ចំណុច​ទាំង​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CNN​

អត្ថបទពេញនិយម