ផលិតផល Kodomo បរិច្ចាគ​ចំណូល​១០% ជួយ​ដល់​កុមារ​កម្ពុជា

  • 2016-07-23 18:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ពេល​ទិញ​ផលិតផល Kodomo អ្នក​នឹង​បាន​ជួយ​ដល់​កុមារ​ក្រីក្រ​កម្ពុជា​ដោយ​ស្វ័យប្រវត្តិ ព្រោះ​ចំណូល​ ១០% ដែល​បាន​ពី​ការ​លក់​ផលិតផល​នេះ នឹង​ត្រូវ​បរិច្ចាគ​ជូន​ដល់​អង្គការ "គ្រួសារ​ថ្មី" ដែល​ជា​អង្គការ​ជួយ​ដល់​កុមារ​ក្រីក្រ​កម្ពុជា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន LION CORPORATION (THAILAND) LIMITED និង TSNR DISTRBUTION CO.,LTD ដែល​នាំ​ចូល​ និង​ចែកចាយ​ផលិត​ផល Kodomo។

 

កម្មវិធី​សប្បុរសធម៌​នេះ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២២ កក្កដា ដល់​ថ្ងៃ​ទី ១៧ សីហា ២០១៦ នៅ​តាម​ផ្សារ​ទំនើប​គ្រប់​សាខា​របស់ Lucky និង Giant។ មាន​ន័យ​ថា ​បើ​អ្នក​​ទិញ​ផលិតផល Komodo ក្នុង​ចន្លោះ​ពេល​នេះ នៅ​ផ្សារ​ទំនើប​ទាំង​២ នេះ ចំណូល ១០% នៃ​ការ​លក់ នឹង​ត្រូវ​បរិច្ចាគ​ដល់​អង្គការ គ្រួសារ​ថ្មី។ ថវិកា​បរិច្ចាគ នឹង​ត្រូវ​ក្រុមហ៊ុន​ប្រមូល​បរិច្ចាគ​ភ្លាមៗ បន្ទាប់​ពី​កម្មវិធី​សប្បុរសធម៌​​ចប់ ពោល​គឺ​ក្នុង​អំឡុង​ខែ​សីហា ខាង​មុខ​នេះតែ​ម្ដង​។

 

 

ចូលរួម​ធ្វើ​សប្បុរសធម៌​ទាំង​អស់​គ្នា​ដើម្បី​បំពេញ​ក្តី​សុបិន្ត​របស់​កុមារ​កម្ពុជា និង​បង្ហាញ​ការ​ស្រលាញ់​ចំពោះ​កុមារ! សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក​ហ្វេសប៊ុក KODOMO Club Cambodia

 

អត្ថបទ៖ ពាណិជ្ជកម្ម