​អ្នក​ដឹកនាំ​បង្ហើប​តម្លៃ​ខ្លួន​ កូន​ពាក់​មី ដែល​សម​នឹង​ទទួល​បាន

  • 2016-07-25 14:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃ​រឿង​ថ្មី​របស់​ផលិត​កម្ម​ Red Picture "សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ" ចូល​រួម​សម្ដែង​ដោយ​កូន​នាយ​ពាក់​មី​ ដែល​ជា​តួ​ឯក​នៅ​ក្នុង​រឿង​នេះ​។ មិន​តែ​ប៉ុណ្ណោះ​​អ្នក​ដឹកនាំ​ ឌៀប សុវណ្ណដារ៉ា បាន​បង្ហើប​មក​កាន់ Sabay ថា​ កុមារា​រូប​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​ចន្លោះ​ពី​២​ទៅ​៣ ពាន់​ដុល្លារ ជា​តម្លៃ​មួយ​ដែល​សម​នឹង​សមត្ថភាព​ ព្រោះ​​គេ​សម្ដែង​បាន​ល្អ​ទៅ​តាម​អ្វី​ដែល​លោក​ចង់​បាន។

 

 

អ្នក​ដឹកនាំ​​រូប​នេះ​ប្រាប់​ថា៖ "ត្បិត​ថា ​គ្នា​ក្មេង​មែន តែ​គាត់​មាន​សមត្ថភាព​អាច​សម្ដែង​​តាម​អ្វី​ដែល​យើង​ចង់​បាន​។ គាត់​លេង​ល្អ​​ ចូល​តួ ឆាប់​ចាប់បាន​នូវ​អ្វី​ដែល​ក្រុម​ការងារ​ប្រាប់​ គ្រាន់​តែ​ពេល​ខ្លះ​លំបាក​បន្តិច​ដោយសារ​ប្លង់​ថត​សុទ្ធ​តែ​ដល់​យប់​ជ្រៅ ដូច្នេះ​ធ្វើ​ឲ្យ​ក្មេង​គ្នា​មានការ​ពិបាក​ខ្លះ​ដែរ"។

 

នាយ​ ពាក់មី និង​កូន ​ឈុត​មួយ​ក្នុង​រឿង​ "សង្សារ​ខ្ញុំ​ក្រមុំ​កូន​មួយ"

 

លោក ឌៀប សុវណ្ណដារ៉ា ​​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​រឿង​ថ្មី​ "សង្សារ​ខ្ញុំ​ក្រមុំកូន​មួយ" នេះ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​នាយ​ពាក់​មី​ចូល​សម្ដែង​ទាំង​អស់​រួម​មាន​ ប្ដី​ប្រពន្ធ​ និង​កូន។ យ៉ាង​ណាមិញ​ក្នុង​រឿង​មួយ​ទាំង​មូល​អ្នក​ដឹកនាំ​បាន​បញ្ជាក់ផង​ដែរ​​ពី​តម្លៃ​​ខ្លួន​ក្រុម​គ្រួសារ​ខាង​លើ​ដែល​មាន​ នាយ ពាក់​មី ប្រពន្ធ កូនៗ បើ​គិត​ជា​កញ្ចប់​គឺ​​ជាង​១ម៉ឺន​ដុល្លារ​៕

 

អត្ថបទ៖ ថា ម៉ាលីដា​

អត្ថបទថ្មី