លេច​ធ្លាយ​​​រឿង​លម្អិត​ជុំវិញ​​អាពាហ៍ពិពាហ៍​របស់​ចៀវៃ និង Wallace Huo

  • 2016-07-25 16:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​ល្បី​ឈ្មោះ តារា​សម្ដែង Ruby Lin និង Wallace Huo នឹង​ភ្ជាប់​និស្ស័យ​ជាមួយ​គ្នា​នៅ​​រមណីយដ្ឋាន​លំដាប់​ថ្នាក់​ខ្ពស់​មួយ​លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ចុង​ខែ​កក្កដា​នេះ។

 

 

កាល​ពី​ថ្ងៃ​ទី ២៤​ខែ​កក្កដា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ទម្លាយ​ពី​ធៀប​មង្គល​ការ​របស់​គូ​ស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Ruby Lin និង Wallace Huo។ ធៀប​អាពាហ៍ពិពាហ៍​របស់​តារា​ទាំង​២​នេះ​មាន​ពណ៌​ស​បោះពុម្ព​​ដោយ​អក្សរ​ពណ៌​ផ្កាឈូក​និង​មាន​ស្រោម​ខាង​ក្រៅ​ពណ៌​ស្វាយ។ នៅ​លើ​ធៀប​មាន logo WR ដែល​ជា​ព្យញ្ជនៈ​ទី​មួយ​ក្នុង​ឈ្មោះ​អង់គ្លេស​របស់​អ្នក​ទាំង​២។ ភ្ញៀវ​កិត្តិយស​ដែល​ចូល​រួម​ក្នុង​មង្គល​ការ​របស់​គូ​ស្វាមី​ភរិយា​ថ្មី​នេះ​ត្រូវ​បាន​សំណូម​ពរ​ឲ្យ​ស្លៀក​សំលៀកបំពាក់​ពណ៌​ស​និង​ពណ៌​ស្បែក​ហើយ​ខោវប៊យ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​នោះ​ទេ។

 

 
 

ជាមួយ​គ្នា​នេះ​​ ទីតាំង​ប្រារព្ធ​មង្គល​ការ​របស់​ចៀវៃ​ក៏​ត្រូវ​បាន​គេ​បង្ហើប​ដែរ។ អាពាហ៍ពិពាហ៍​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​ទាំង​២​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រមណីយដ្ឋាន​លំដាប់​ថ្នាក់​ខ្ពស់ Bvlgari Hotels & Resorts នៅ​លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី។ ខុស​ពី​មង្គល​ការ​របស់​សិល្បករ​នានា​ដែល​មាន​អ្នក​កំដរ​ច្រើន​ភ្លូក​ទឹក​ភ្លូក​ដី​នោះ មង្គល​ការ​របស់​ចៀវៃ​នឹង​មាន​អ្នក​កំដរ​កូន​ក្រមុំ​និង​កូន​កំលោះ​តែ​មួយ​នាក់​ប៉ុណ្ណោះ។ រ៉ាប់រង​តួនាទី​កំដរ Ruby Lin គឺ​តារា​សម្ដែង Xu Wei Ning ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​នាង។ រីឯ​អ្នក​កំដរ Wallace Huo វិញ​គឺ​អ្នក​គ្រប់​គ្រង​យូរ​ឆ្នាំ​របស់​ប្រុស​ស្អាត​នេះ៕

 

 
 

ចុចអាន៖Wallace Hou ទិញ​ភូមិគ្រឹះ​ថ្លៃ​៦លាន​ដុល្លារ​ឲ្យ​ចៀ​វៃ ​ជា​កាដូ​អាពាហ៍ពិពាហ៍

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao

អត្ថបទថ្មី