iPhone ២០១៦ ​គ្រោង​ប្រកាស​ថ្ងៃ​ទី​ ១២ ​ខែ​កញ្ញា

  • 2016-07-25 17:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ការ​ប្រកាស​ iPhone 5 កាល​ពី​​ឆ្នាំ​ ២០១២​ មក​ Apple តែង​បន្ត​ប្រកាស​ iPhone ជំនាន់​ថ្មី​នៅ​អំឡុង​ខែ​កញ្ញា​ជានិច្ច (លើក​លែង​តែ​ iPhone SE)។ ដោយ​ឡែក​ iPhone ជំនាន់​ថ្មី​ ក៏​រំពឹង​ថានឹង​ប្រកាស​នៅ​ខែ​កញ្ញា​ដូច​គ្នា។

 

 

បើ​យោង​តាម​​ Evan Blass អ្នក​ចែកចាយ​ព័ត៌មាន​បែក​ធ្លាយ​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​រូប​​នា​ពេល​កន្លង​មក បាន​បង្ហើប​ឲ្យ​ដឹង​ថា​ iPhone ជំនាន់​ថ្មី​នេះ​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​ ១២​ ខែ​កញ្ញា។ ការ​បង្ហើប​ចុង​ក្រោយ​នេះ​ Evan មិន​បាន​បញ្ជាក់​ពី​ម៉ូដែល​ iPhone ជំនាន់​ថ្មី​នេះ​ឡើយ​ ពោល​មិន​បាន​រំលឹក​ថា​វាជា​ iPhone 7។ នេះ​ក៏​ប្រហែល​ជា​ Apple នឹង​មិន​ប្រើ​ឈ្មោះ​ iPhone 7 ​សម្រាប់​ម៉ូដែល iPhone ជំនាន់​ថ្មី​ឡើយ។ ផ្ទុយ​ទៅ​វិញ​អាច​​ជំនួស​ដោយ​ iPhone 6x (x នៅ​ត្រង់​នេះ​អាច​ជំនួស​ឲ្យ​ពាក្យ​ច្រើន​យ៉ាង)។

 

 

តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ឲ្យ​ដឹង​ថា​ iPhone ឆ្នាំ​ ២០១៦​ នឹង​​មិន​ខុស​គ្នា​ពី​ iPhone 6s និង​ 6s Plus ប៉ុន្មាន​ឡើយ​ ដោយ​ការ​ផ្លាស់​ប្ដូរ​ទ្រង់​ទ្រាយ​ធំ​នឹង​ធ្វើ​ឡើង​លើ iPhone ឆ្នាំ​ ២០១៧ ឯ​ណោះ ដែល​អាច​មាន​ការ​រចនា​រូបរាង​ថ្មី​ទាំង​ស្រុង​ និង​បន្ថែម​មុខងារ​ថ្មី​សំខាន់​ជា​ច្រើន៕​​

 

ចុច​អាន៖ ក្រុម​ការងារ​ចិន​ Jailbreak iOS ជំនាន់​ 9.2 និង​ 9.3.3 បាន​សម្រេច​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena

អត្ថបទពេញនិយម