ទាហានតួកគី១ម៉ឺននាក់ត្រូវគេរំលោភ និងបង្អត់អាហារ ក្រោយរដ្ឋប្រហារ
- 2016-07-25 17:14:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាហានតួកគី១ម៉ឺននាក់ត្រូវគេរំលោភ និងបង្អត់អាហារ ក្រោយរដ្ឋប្រហារ
ចន្លោះមិនឃើញ
ក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសតួកគី និយាយថា គេបានរកឃើញភស្តុតាងគួរឲ្យជឿទុកចិត្តថា មានទាហានតួកគីប្រមាណ ១០ ០០០នាក់ កំពុងប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរ ក្រោយពួកគេធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី Erdogan មិនបានជោគជ័យ។
រូបថតលេចធ្លាយលើបណ្ដាញសង្គម ស្ដីពីទាហានរដ្ឋប្រហារ ត្រូវគេធ្វើទារុណកម្ម
ជនរងគ្រោះទាំងអស់ត្រូវបានដាក់ខ្នោះឃុំជាបន្ទប់ៗ ដូចជានៅក្នុងក្រោលសត្វ និងរោងលេងកីឡា រួចត្រូវបានគេធ្វើទារុណកម្ម និងឲ្យដេកដួលលើដីរយៈពេល ៤៨ម៉ោងថែមទៀត។
រូបថតគួររន្ធត់ និងខ្លោចផ្សា បានលេចធ្លាយលើបណ្ដាញសង្គម បង្ហាញពីទាហានជាប់ឃុំដេកដួលប្រជ្រៀតគ្នា និងបែបអមនុស្សធម៌។ បើតាមប្រធានអង្គការលើកលែងទោសអឺរ៉ុបលោក John Dalhuisen ថ្លែងថា មានរបាយការណ៍ជាច្រើនពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើកូនទាហាន រួមមានវាយដំ និងចាប់រំលោភ គួរឲ្យព្រួយបារម្ភមែនទែន ជាពិសេសចំនួនអ្នកជាប់ឃុំគឺមានចំនួនយ៉ាងច្រើន។
អង្គការខាងលើបានស្នើសុំអាជ្ញាធរ ចូលមើលអ្នកទោសទាំងនោះ ដែលបានចាប់ខ្លួន ដោយសាររដ្ឋប្រហារមិនបានសម្រេច តែមិនទាន់បានចម្លើយតបនៅឡើយ។ ប្រធានអង្គការដដែលនិយាយថា "វាជារឿងចាំបាច់បំផុតដែលអាជ្ញាធរតួកគី ត្រូវបញ្ឈប់ការអនុវត្តទោសគួរឲ្យស្អប់ខ្ពើមនេះ និងត្រូវអនុញ្ញាតឲ្យអ្នកសង្កេតការណ៍អន្តរជាតិចូលមើលមន្ទីរឃុំឃាំងទាំងអស់ដែលពួកគេស្ថិតនៅ"។
គួររម្លឹកថា រដ្ឋប្រហារបង្ហូរឈាមនេះបណ្ដាលឲ្យមានអ្នកស្លាប់ ២៩០នាក់ របួសរាប់ពាន់នាក់ និងប្រកាសប្រទេសដាក់ក្នុងភាពអាសន្នរយៈពេល ៣ខែទៀតផង៕
ប្រធានាធិបតីតួកគី Erdogan
ចុចអាន៖ តួកគីរកឃើញអ្នកពាក់ព័ន្ធគម្រោងរដ្ឋប្រហារជាង ៤៥០០០នាក់
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Daily Express