​ឆ្នោត​កីឡា​ជាតិ​​​​ឧបត្ថម្ភ​​អត្តពលិក​ទៅ​អូឡាំពិក​​ជាង​​១ពាន់​ដុល្លារ

  • 2016-07-25 19:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​ក្រុម​ហ៊ុន​ឆ្នោត​កីឡា​ជាតិ​បាន​ឧបត្ថម្ភ​​ទឹក​ប្រាក់​ជាង១​ពាន់​ដុល្លារ​​អាមេរិក​​ដល់​កីឡាករ​-​កីឡា​ការិនី និង​ប្រតិភូ​ ​ដែល​ទៅ​ចូល​រួម​ប្រកួត​​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល ​​​កាល​ពី​ព្រឹក​មិញ​នេះ​​នៅ​ទីតាំង​​ក្រុម​ហ៊ុន​របស់​ខ្លួន។

 

 

​លោក Tony ​នាយក​គ្រប់​គ្រប់​របស់​ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​​ និង​កីឡា​ការិនី​​នេះ​គឺ​ចង់​​ចូល​រួម​​ជ្រោមជ្រែង​​កីឡា​​ឲ្យ​មាន​ការ​រីក​ចំរើន។ ​​ក្រុម​ហ៊ុន​របស់​លោក នឹង​ជួយ​ជ្រោមជ្រែង​​ប្រភេទ​កីឡា​បន្ថែម​ទៀត​​នា​ឆ្នាំ​ក្រោយៗ ។

 

​ជា​មួយ​គ្នា​នោះ​​​ឯក​ឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខធិការ​នៃ​គណៈកម្មាធិការ​ជាតិ​​អូឡាំពិក​កម្ពុជា​ ​ក៏​បាន​លើក​ឡើង​​ដែរ​ថា ​​លោក​ពិត​ជា​អរគុណ​យ៉ាង​ខ្លាំង​ដល់​ក្រុម​ហ៊ុន​មួយ​នេះ​ ដែល​ផ្ដល់​ជា​ថវិកា​​ដល់​កីឡាករ​​-​កីឡា​ការិនី និង​ប្រតិភូ​ថ្នាក់​ដឹក​នាំ​ទៅ​ប្រកួត​​។ ​ទោះ​បី​ក្រុម​ហ៊ុន​មួយ​នេះ​ទើប​តែ​បង្កើត​ឡើង ​ហើយ​មិន​ទាន់​ជោគជ័យ​​ខ្លាំង ​​ប៉ុន្តែ​បាន​បង្ហាញ​ពី​ការ​ចូល​រួម​វិស័យ​កីឡា​​យ៉ាង​អស្ចារ្យ។

 

សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​​ក្តៅ​ប្រទេស​ប្រេស៊ីល​នា​ខែ​សីហា ​ខាង​មុខ​នេះ​ កម្ពុជា​បញ្ជូន​អត្តពលិក​ចំនួន​៦​រូប​ទៅ​ចូល​រួម​ប្រកួត។ ​អត្តពលិក​ទាំង​៦​នាក់​​​​មាន​កីឡា​តេក្វាន់ដូ​​១​នាក់​គឺ​​កីឡា​ការិនី​ ស៊ន សៀវម៉ី​ កីឡា​ហែល​ទឹក​២​នាក់​​គឺ​​កីឡា​​ការិនី ហែមថុន​ វិទីនី​​ និង​កីឡាករ​ ពូ សុវិជ្ជា​ អត្តពលកម្ម​២​នាក់​គឺ​កីឡា​ការិនី​ លី ណារី​ និង​កីឡាករ​ Neko ព្រម​ទាំង​​កីឡា​ចំបាប់​១​នាក់​គឺ​កីឡា​ការិនី​ ចូវ សុធារ៉ា៕

 

 

​​​​​​​​​​​​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​