ចំណូលអ្នកឌីហ្សាញក្រាហ្វិកនៅឥណ្ឌា ខុសប្លែកពីកម្ពុជាយ៉ាងណា?
- 2016-07-26 13:10:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណូលអ្នកឌីហ្សាញក្រាហ្វិកនៅឥណ្ឌា ខុសប្លែកពីកម្ពុជាយ៉ាងណា?
ចន្លោះមិនឃើញ
កន្លងមកប្រិយមិត្តប្រហែលជាបានដឹងរួចមកហើយពីចំណូលរបស់អ្នកឌីហ្សាញក្រាហ្វិកនៅប្រទេសមហាអំណាចដូចជាអាមេរិក ដែលចំណូលគឺខ្ពស់ខ្លាំងបើប្រៀបនឹងប្រទេសកម្ពុជា។ ថ្ងៃនេះមកតាមដានចំណូលនៅទីផ្សារប្រទេសឥណ្ឌាវិញម្ដង ថាតើខុសប្លែកពីកម្ពុជាយ៉ាងណាដែរ។
@ ទីក្រុងញូដេលី
-ប្រាក់ចំណូលជាមធ្យម៖ ២៥៨ ៥៨៥ រូពីឥណ្ឌា (ប្រមាណ ៣ ៨៤៤ ដុល្លារ) ក្នុងមួយឆ្នាំ
-មុខជំនាញដែលជួយបង្កើនកម្រៃឲ្យកាន់តែច្រើន៖ Adobe Photoshop, Adobe InDesign, Adobe Illustrator, Adobe Flash និង Graphic Design
@ ទីក្រុង Gurgaon
-ប្រាក់ចំណូលជាមធ្យម៖ ៣៥៦ ០៦៥ រូពីឥណ្ឌា (ប្រមាណ ៥ ២៩៤ ដុល្លារ) ក្នុងមួយឆ្នាំ
-មុខជំនាញដែលជួយបង្កើនកម្រៃឲ្យកាន់តែច្រើន៖ Adobe Photoshop (ចំណេះដឹងជ្រៅ), Adobe InDesign, Adobe Flash និង Graphic Design
@ ទីក្រុង Bengaluru
-ប្រាក់ចំណូលជាមធ្យម៖ ២៩១ ០១០ រូពីឥណ្ឌា (ប្រមាណ ៤ ៣២៦ ដុល្លារ) ក្នុងមួយឆ្នាំ
-មុខជំនាញដែលជួយបង្កើនកម្រៃឲ្យកាន់តែច្រើន៖ សម្រាប់រយៈពេល ៥-១០ ឆ្នាំដំបូងប្រាក់ចំណូលក្នុងមុខតំណែងកើនឡើងយ៉ាងខ្លាំង
@ ទីក្រុងមុមប៉ៃ
-ប្រាក់ចំណូលជាមធ្យម៖ ២៤៨ ១២១ រូពីឥណ្ឌា (ប្រមាណ ៣ ៧០៤ ដុល្លារ) ក្នុងមួយឆ្នាំ
-មុខជំនាញដែលជួយបង្កើនកម្រៃឲ្យកាន់តែច្រើន៖ Adobe InDesign, Adobe Photoshop, Adobe After Effects, FCP, Adobe Flash និង Adobe Illustrator
@ ទីក្រុង Cehnnai
-ប្រាក់ចំណូលជាមធ្យម៖ ២៣៤ ៤១៥ រូពីឥណ្ឌា (ប្រមាណ ៣ ៤៨៥ ដុល្លារ) ក្នុងមួយឆ្នាំ
-មុខជំនាញដែលជួយបង្កើនកម្រៃឲ្យកាន់តែច្រើន៖ បទពិសោធន៍ជាចំណែកដ៏ធំមួយជួយឲ្យចំណូលបានខ្ពស់
@ ទីក្រុង Hyderabad
-ប្រាក់ចំណូលជាមធ្យម៖ ២៣៤ ២៥៦ រូពីឥណ្ឌា (ប្រមាណ ៣ ៤៨៣ ដុល្លារ) ក្នុងមួយឆ្នាំ
-មុខជំនាញដែលជួយបង្កើនកម្រៃឲ្យកាន់តែច្រើន៖ Adobe InDesign និង Graphic Design
@ ទីក្រុង NOIDA
-ប្រាក់ចំណូលជាមធ្យម៖ ២៣២ ២៥៧ រូពីឥណ្ឌា (ប្រមាណ ៣ ៤៥៣ ដុល្លារ) ក្នុងមួយឆ្នាំ
-មុខជំនាញដែលជួយបង្កើនកម្រៃឲ្យកាន់តែច្រើន៖ មិនបានបញ្ជាក់
ចុចអាន៖ វិធីធ្វើឲ្យ Google អនុញ្ញាតដាក់ Adsense លើ Blog
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ cgfrog