របៀប Jailbreak iOS 9.2 ដល់ iOS 9.3.3

  • 2016-07-26 18:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទាំងអស់​គ្នា​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា ក្រុម​ចិន Pangu បាន​បញ្ចេញ​នូវ​កម្មវិធី Jailbreak របស់​ខ្លួន ប៉ុន្តែ​កម្មវិធី Jailbreak នោះ​មិនទាន់​មាន​ជា​ភាសា​អង់គ្លេស​នោះ​ទេ ហើយ​អាច​ប្រើ​បាន​តែ​ជាមួយ​កុំព្យូទ័រ Windows តែប៉ុណ្ណោះ។ ម៉ូឌែល iPhone, iPad និង iPod ដែល​អាច Jailbreak បាន៖

 

 

_ iPhone 5s, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone SE _ iPad mini 2, iPad mini 3, iPad mini 4 _ iPhone Air, iPad Air 2, iPad Pro _ iPod Touch 6

 

តម្រូវការ​សម្រាប់​ការ Jailbreak៖ _ ត្រូវ​មាន PC ដែល​មាន​ដំឡើង​កម្មវិធី iTunes ក្នុង​នោះ ( ទាញ​យក ) _ ត្រូវ​មាន​កម្មវិធី 25PP ( ទាញ​យក ) _ ត្រូវ​មាន Apple ID ដើម្បី download កម្មវិធី Jailbreak មក​ដាក់​លើ iDevice របស់​យើង

 

វិធី Jailbreak៖ _ បើក​កម្មវិធី 25PP លើ​កំព្យូទ័រ​របស់អ្នក _ ចុច​លើ​សញ្ញា ដែល​មាន logo Pangu _ វា​នឹង​លោត​ផ្ទាំង​មួយ​ឲ្យ​យើង​វាយ Apple ID នោះ​យើង​ត្រូវវាយ​បញ្ចូល​នូវ Apple ID របស់​យើង​ដើម្បី download យក​កម្មវិធី Jailbreak មក​ដាក់​លើ iDevice របស់​យើង _ នៅ​ពេល download រួច​យើង​នឹង​ឃើញ​មាន​កម្មវិធី Pangu នៅ​លើ homescreen _ ចូល​ទៅ setting > Device management > Trust រួច​បើក​កម្មវិធី Pangu នៅ homescreen រួច lock iDevice របស់​អ្នក _ Unlock មក​វិញ​នោះ វា​នឹង restart ដោយ​ខ្លួនឯង ហើយ​វា​នឹង​បង្ហាញ Cydia នៅ​ពេល​ដំណើរការ​ចប់សព្វ​គ្រប់។

 

ដើម្បី​ដឹង​ពី​វិធីសាស្ដ្រ​ក្នុងការ Jailbreak iOS 9.2 ដល់ iOS 9.3.3 ឲ​ឲ្យ​កាន់តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ។

 

https://www.youtube.com/watch?v=y_-UhdpEXm8

 

ដោយ៖ ឆាយ ប្រភព៖ iosbyte.xyz