ប្រធានក្រុមសិង្ហបុរី ថា ឃួន ឡាបូរ៉ាវី ជាកីឡាករល្អជាងគេរបស់កម្ពុជា
- 2016-07-27 20:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុមសិង្ហបុរី ថា ឃួន ឡាបូរ៉ាវី ជាកីឡាករល្អជាងគេរបស់កម្ពុជា
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ CLEAR
Khairul Amri ប្រធានក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី បានឱ្យដឹងថាខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី គឺជាកីឡាករល្អជាងគេក្នុងក្រុមកម្ពុជា ហើយប៉ះគ្នានៅថ្ងៃស្អែកនេះ កីឡាករម្នាក់នេះក៏អាចជាកង្វល់សម្រាប់ក្រុមរបស់ខ្លួនផងដែរ។
ក្នុងសន្និសីទកាសែតកាលពីព្រឹកមិញនេះ ប្រធានក្រុម Khairul Amri របស់សិង្ហបុរីដែលធ្លាប់លេងជាមួយកម្ពុជា៤ប្រកួតកន្លងមកហើយនោះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំចាំបាន ទម្រង់លេងរបស់កម្ពុជា ហើយកីឡាករដែលល្អជាងគេ ខ្ញុំអត់ច្បាស់ឈ្មោះអីទេ តែខ្ញុំចាំមុខ គាត់សក់វែងបន្តិច មាឌធំ លេងនៅតំបន់ប្រយុទ្ធ”។ គ្រាន់តែនិយាយបានប៉ុណ្ណឹង លោកគ្រូ Lee Tae Hoon បានបង្ហើបឈ្មោះ ឃួន ឡាបូរ៉ាវី ខណដែលភ្លាមនោះ Amri ក៏ឆ្លើយថាម្នាក់ហ្នឹងហើយ។
បន្ថែមពីលើនេះ ប្រធានក្រុមខាងលើនៅបន្ដទៀតថា បូរ៉ាវី នេះហើយដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមសិង្ហបុរីបាននៅប្រកួតស្អែកនេះ ខណដែលក្រុមរបស់ខ្លួនអវត្តមានកីឡាករសំខាន់ៗច្រើន៕
ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងបើកពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមភ្ញៀវសិង្ហបុរី ក្នុងប្រកួតមិត្តភាពនាល្ងាចស្អែកនេះ វេលាម៉ោង៦:៣០នាទី។ ដោយក្រុមទាំងសងខាងក្នុងប្រកួតនេះ សុទ្ធតែមិនមានកីឡាករពេញជើងដូចគ្នា ពោលគឺកម្ពុជារបួសកីឡាករសំខាន់៣នាក់ និងខាងសិង្ហបុរីអវត្តមានកីឡាករ៦នាក់៕
អត្ថបទ៖ មុន្នី រម្យ