នារីរហស្សនាម “ព្រាយពស់" អះអាងថាខ្លួនជាកូនកាត់៨សាសន៍និងមិនធ្លាប់កែសម្ផស្សសោះ
- 2016-07-28 16:22:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីរហស្សនាម “ព្រាយពស់" អះអាងថាខ្លួនជាកូនកាត់៨សាសន៍និងមិនធ្លាប់កែសម្ផស្សសោះ
ចន្លោះមិនឃើញ
ក្រោយ "បុរសមុខពស់" ល្បីសុះសាយនៅលើបណ្ដាញអ៊ីនធឺណិតកាលពីឆ្នាំមុននោះ នៅពេលនេះបានលេច "នារីមុខពស់" ម្នាក់ទៀតដែលល្បីមិនចាញ់គ្នាប៉ុន្មានដោយសាររូបសម្បត្តិនិងពាក្យសម្ដីមិនចេះប្រមាណខ្លួនរបស់នាង។
កាលពីថ្មីៗនេះ មាននារីម្នាក់ដែលមានរហស្សនាមថា Han Hy Na ABBY ស្រាប់តែល្បីឈ្មោះកក្រើកជាងតារាទៅទៀតនៅលើគ្រប់បណ្ដាញសង្គមរបស់ចិនដោយសារតែរូបភាពដែលនាងបង្ហោះជាមួយការបោះពាក្យសម្ដីមិនចេះគិតរបស់ខ្លួន។ តាមនោះដែរ Han Hy Na ទទួលស្គាល់ខ្លួនឯងថានាងកើតនៅថ្ងៃទី ១៦ខែឧសភាឆ្នាំ ១៩៩៩ ហើយបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យប៉េកាំងរួចហើយ។ សព្វថ្ងៃនាងកំពុងរស់នៅទីក្រុងសៀងហៃនិងបានណែនាំខ្លួនឯងថាជាកូនកាត់៨សាសន៍រួមមាន ចិន ឥណ្ឌា អង់គ្លេស កូរ៉េ ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា និងរុស្សី។ មិនបញ្ឈប់ត្រឹមនោះ Han Hy បានទម្លាយថាការងាររបស់នាងរាល់ថ្ងៃនោះគឺ "ជនទី៣ស្អាតជាងគេ" (ជនទី៣មានន័យថាអ្នកដែលតែងតែទៅបំផ្លាញសុភមង្គលរបស់អ្នកដទៃ)។
នារីវ័យក្មេងរូបនេះបានប្រកាសក្ដែងៗថាមុខរបស់ខ្លួននេះគឺជាសមិទ្ធផលរបស់ធម្មជាតិពិតៗមិនធ្លាប់ឆ្លងកាត់ការវះកាត់កែសម្ផស្សអ្វីទាំងអស់។ ជាមួយគ្នានេះដែរ Han Hy Na បានដាក់រហស្សនាមឲ្យខ្លួនឯងដូចជា៖ ស្រីស្អាតជាងគេនៅចិន ឬតុក្កតា Barbie ជាដើម។ រាល់រូបភាពរបស់នារីវ័យក្មេងរូបនេះសុទ្ធតែទាក់ទាញបានចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកប្រើអ៊ីនធឺណិតក្នុងនោះភាគច្រើនគឺពាក្យរិះគន់គ្មានប្រណីដល់នាង។ មនុស្សជាច្រើនទ្រាំមិនបាន បានបញ្ចេញមតិថា៖ "គួរឲ្យខ្ពើមរអើម" “មិនត្រឹមតែមុខដូចពស់ទេ សូម្បីតែចិត្តគំនិតក៏ដូចអាសិរពិសដែរ" “កែមុខឡើងខ្ទេចដូចនេះហើយ សូម្បីតែម្ដាយក៏មើលមិនស្គាល់ផង"៕
ចុចអាន៖ទម្លាយមូលហេតុធ្វើឲ្យបុរសចំណាយ១០ម៉ឺនដុល្លារវះកាត់ដូច Justin Bieber បាត់បង់ជីវិត
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14