ខ្លារខិន​មួយ​ក្បាល ដេញ​ខាំ​អ្នកស្រុក​រត់​ពេញ​ភូមិ ចុងក្រោយ​គាំង​បេះដូង​ងាប់

  • 2016-07-28 17:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ភូមិ​ឥណ្ឌា​ជាច្រើន​នាក់​មាន​ការតក់ស្លុត​យ៉ាងខ្លាំង បន្ទាប់ពី​សត្វ​ខ្លាខិន​មួយក្បាល បាន​ដេញខាំ​មនុស្ស​រត់​ពេញភូមិ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ១០នាក់រងរបួស ក្នុងនោះ​រួមមាន​ក្មេង​អាយុ​៣ឆ្នាំ​ម្នាក់ និង​ប៉ូលិស​២នាក់​ផងដែរ។

 

 

សត្វ​ខ្លារខិន​មួយក្បាល​នោះ​ត្រូវ​គេ​ដឹង​ថា បាន​ចេញ​ពី​វាលស្រែ នៅ​ភាគខាងជើង​នៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ហើយ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយខ្នង និង​ព្យាយាម​ខាំពាំ​ក្មេង​អាយុ​៣ឆ្នាំ​ម្នាក់ ដែល​កំពុង​អង្គុយ​នៅ​លើ​ភ្លៅ​ពូ​របស់គេ។ ទោះ​បី​ជា​យ៉ាងណា ត្រូវ​អរគុណ​ដល់​បុរស​ម្នាក់​មាន​ឈ្មោះ​ថា Suraj ដែល​បាន​ព្យាយាម​ការពារ​ក្មេង​ម្នាក់នោះ និង​ប្រកាស​ឲ្យ​អ្នក​ដទៃ​ទៀត​បាន​ដឹង បើ​ទោះ​ជា​ក្មេង​ម្នាក់​នោះ​រងរបួស​ធ្ងន់ធ្ងរ ដោយសារ​តែ​ត្រូវ​សត្វ​ខ្លារខិន​មួយក្បាល​នោះ​ខាំ​ក៏ដោយ។

 

ក្រោយមក​សត្វ​ខ្លារខិន​ដ៏ធំ​មួយក្បាល​នោះ បាន​រត់​ទៅ​លាក់ខ្លួន​ក្នុង​ផ្ទះ​មួយខ្នង នៅ​ភូមិ​ក្បែរ​នោះ ហើយ​បាន​វាយប្រហារ​លើ​ស្រ្តី​២នាក់​ទៀត។ បន្ទាប់មក​វា​បាន​ចេញ​មក​ក្រៅ និង​រត់​ដេញ​ខាំ​មនុស្ស​ជាច្រើន​នាក់​ទៀត បណ្តាល​ឲ្យ​រងរបួស​សរុប​ចំនួន ១០នាក់ មុនពេល​ដែល​វា​ត្រូវ​ក្រុម​អ្នកស្រុក ដេញវាយ​ទាំង​កំហឹង។

 

បើ​យោងតាម​មន្រ្តី​នៃ​នាយកដ្ឋាន​ព្រៃឈើ បាន​ឲ្យ​ដឹង​ថា សត្វ​ខ្លារខិន​មួយ​ក្បាល​នោះ នៅ​ចុងបញ្ចប់​បាន​ងាប់​ដោយសារ​តែ គាំងបេះដូង៕

 

ទស្សនាវីដេអូ៖

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail