Bugatti ចេញរថយន្តអគ្គិសនី អ្នកណាឃើញក៏ចង់បាន
- 2016-07-28 21:42:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bugatti ចេញរថយន្តអគ្គិសនី អ្នកណាឃើញក៏ចង់បាន
ចន្លោះមិនឃើញ
Bugatti បានប្រកាស នឹងបង្ហាញជាផ្លូវការនូវកំពូលរថយន្តអគ្គិសនីដ៏ទំនើបម៉ូដែលចុងក្រោយ Bugatti Galibier។
Bugatti Galibier មានការរចនាផ្នែកខាងក្រៅដ៏ទាក់ទាញ អមជាមួយថ្នាំពណ៌ក្រូម៉េទឹកប្រាក់ចិញ្ចែងចិញ្ចាច លាយទឹកប៊ិចរំលេចជាមួយយ៉ាន់ស្ព័រភ្លឺដូចកញ្ចក់។ ផ្នែកខាងក្នុង ស្រោបដោយស្បែកលាយឈើពក អមជាមួយអេក្រង់ Touch Screen សម្រាប់កំណត់មុខងារនានាក្នុងរថយន្ត។
កាន់តែពិសេស Galibier ដំណើរការដោយម៉ាស៊ីនអគ្គិសនីកម្លាំងស្មើម៉ាស៊ីន W16 របស់ Bugatti Chiron។ ចំពោះតម្លៃ និងពេលចេញលក់ជាសាធារណៈខាងក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើងទេ៕
អានបន្ត ៖ បច្ចេកវិទ្យាអភិវឌ្ឍ ១០ ឆ្នាំខាងមុខ មានទាំងថ្នាំកែភេទទៀត
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ carbuzz