សត្រូវ​សួរ​ពូជ​សំណូម​ពរ​ឲ្យ​ទិន ហ្វី​សូមទោស​ព្រោះ​ហ៊ាន​​ចោទ​ខ្លួន​ថា​ជា​ម៉ាហ្វីយ៉ា

  • 2016-07-29 13:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពន្ធ​របស់​ផលិតករ Charles Heung បាន​សំណូម​ពរ​ឲ្យ​តារា​សម្ដែង Stephen Chow សូមទោស​ខ្លួន​ជា​សាធារណៈ​ព្រោះ​ហ៊ាន​ចោទ​ប្ដី​ខ្លួន​ថា​ជា​សមាជិក​ក្រុម​សង្គម​ងងឹត។

 

 

កាល​ពី​ឆ្នាំ ២០១៤ បណ្ដាញ​ព័ត៌មាន​ធំ​ៗ​របស់​ចិន​​ដូច​ជា China Daily, Taiwan.com និង Global Entertainment បាន​ចុះផ្សាយ​ថា​ផលិតករ Charles Heung គឺ​ជា​សមាជិក​របស់​ក្រុម​សង្គម​ងងឹត​មាន​ឥទ្ធិពល​មួយ​ក្រុម​ដែល​តែង​ក្រាញ​អំណាច​របស់​ខ្លួន​ក្នុង​ពិភព​សិល្បៈ​ហុងកុង។ យ៉ាងណាក៏ដោយ ​គ្រួសារ​របស់ Charles Heung បាន​បដិសេធ​នឹង​ព័ត៌មាន​នេះ​ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ថា​សារ​ព័ត៌មាន​ខាង​លើ​បាន​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន។

 

ក្រោយ​ជិត​២​ឆ្នាំ គ្រួសារ​របស់​ផលិតករ​វ័យ ៦៧​ឆ្នាំ​រូប​នេះ​បាន​ឈ្នះ​រឿង​​ក្ដី​នេះ​កាល​ពី​ខែ​មិថុនា​នេះ។ ក្រោយ​មក លោក​ស្រី Chen ក៏​បាន​ចែក​រំលែក​ពី​សារ​សូមទោស​របស់​សារ​ព័ត៌មាន​ខាង​លើ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ដោយ​បាន​សរសេរ​ថា៖ "គេហទំព័រ​នានា​គេ​ក្លាហាន​ហ៊ាន​ទទួល​កំហុស​របស់​ខ្លួន​ហើយ ចុះ​ម៉េច​នៅ​បុរស​ម្នាក់​ទៀត​គ្មាន​សកម្មភាព​អ្វី​សោះ?”

 

មួយ​សន្ទុះ​ក្រោយ លោក​ស្រី Chen បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់​ខ្លួន​និង​ស្ដេច​កំប្លែង​ហុងកុង​ក្នុង​គោល​បំណង​រង់ចាំ​ពាក្យ​សូមទោស​ពី​លោក។ តាម​នោះ​ដែរ លោក​ស្រី​ជឿជាក់​ថា តួ​រឿង "និស្សិត​ផ្ដាច់​សង្ខារ" គឺ​ជា​អ្នក​ជួល​អ្នក​កាសែត​សរសេរ​មួល​បង្កាច់​ប្ដី​ខ្លួន។ ទាក់ទង​នឹង​រឿង​ខាង​លើ Stephen Chow មិន​ទាន់​មាន​ការ​ឆ្លើយ​តប​អ្វី​នោះ​ទេ៕

 

 

ចុចអាន៖ភាពយន្ត​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​របស់ទិន​ហ្វី​ត្រូវ​​អ្នក​ជំនាញ​​រិះគន់​គ្មាន​អាសូរ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖phununews

អត្ថបទថ្មី