Senate E-Library មាន​សៀវភៅ​ជាង ១ពាន់​ក្បាល​ចម្រុះ អាន​បាន​​ឥត​គិត​ថ្លៃ

  • 2016-07-29 16:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Senate E-Library ជា​បណ្ណាល័យ​អនឡាញ មាន​សៀវភៅ​ជាង ១ពាន់​ក្បាល ដាក់​ឲ្យ​ប្រិយមិត្ត​អាន​និង​ស្រាវជ្រាវ​ដោយ​ឥត​គិត​ថ្លៃ។

 

 

សៀវភៅ​ភាគ​ច្រើន​លើ​បណ្ណាល័យ​អេឡិចត្រូនិក​នេះ ទាក់ទង​នឹង​ផ្នែក​ច្បាប់ ក្រៅ​ពី​នោះ​មាន​ចម្រុះ​ដូចជា គន្លឹះ​ក្នុង​ការ​ដាំ​ដំណាំ​កសិកម្ម សៀវភៅ​ណែនាំ​ការ​សរសេរ​កូដ និង​សៀវភៅ​គណិតវិទ្យា​សម្រាប់​សិស្ស​វិទ្យាល័យ​ជាដើម។

 

ដើម្បី​អាច​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ​នេះ​បាន ប្រិយមិត្ត​គ្រាន់​តែ​ចុះ​ឈ្មោះ ដោយ​ប្រើ​គណនី​ហ្វេសប៊ុក​ឬ​អ៊ីមែល​ជា​ការ​ស្រេច។

 

ពេល​ប្រិយមិត្ត​ចុច​បើក​សៀវភៅ​ណាមួយ​អាវ នោះ​នឹង​ឃើញ​ពាក្យ FULL SCREEN និង WISHLIST។ ចុច FULL SCREEN ដើម្បី​ចាប់​ផ្តើម​អាន​សៀវភៅ។

 

ចុច​ត្រង់​នេះ​ ដើម្បី​ចូល​អាន​សៀវភៅ​ក្នុង Senate E-Library

 

អត្ថបទ៖ ប៉ែត ផាន់និត