មក​ស្គាល់​ប្រវត្តិ​ខ្លះ​ៗ​របស់​តារា​​សម្ដែងជួរ​មុខ​​​​ James Jirayu

  • 2016-07-30 18:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Jirayu តារា​​សម្ដែង​ជួរ​មុខ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ មាន​ឈ្មោះ​ពិត​ Jirayu Tangsrisuk មាន​ទី​​កំណើត​មក​ពី​ ខេត្ត ភីឈីត ប្រទេស​ថៃ។

 

 

ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១៩ ខែកញ្ញា ឆ្នាំ​១៩៩៣ ​ប្រភេទ​ឈាម៖ O កម្ពស់៖ ១៨៧ សង់ទីម៉ែត្រ គ្រួសារ៖ បង​ប្អូន​២​នាក់​ James ជា​កូន​ពៅ ស្ថានភាព​គ្រួសារ៖ នៅ​លីវ អាជីព៖ តារា​សម្ដែង អ្នក​ចម្រៀង និង​ តារា​ម៉ូដែល ទម្លាប់​ប្រចាំ​ថ្ងៃ៖ ថត​រូប អាន​សៀវភៅ​ប្រវត្តិ​សាស្ត្រ និង ប្រលោមលោក ជំនាញ​ពិសេស​៖ រាំ លេង​ហ្គីតា និង​ ជំនាញ​ផ្នែក​បច្ចេកវិទ្យា អាហារ​ចូល​ចិត្ត៖ សាច់​គោ ស៊ូស៊ី និង ផ្លែស្តប៊ឺរី កម្រិត​វប្បធម៌៖ កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក ពាណិជ្ជកម្ម នៅ​សាកលវិទ្យាល័យ Rangsit។ សុភាសិត​ប្រចាំ​ខ្លួន៖ Do Good, Think Good and Goodness will return to us.

 

 

James បាន​ចូល​​សិល្បៈ​ក្នុង​ឆ្នាំ​២០១១​និង​បាន​ចូល​សំដែង​រឿង​ភាគ​នៅ​ក្នុង​ឆ្នាំ​២០១៣​រឿង​ដំបូង​បាន​ចាប់​ដៃ​គូ​ជាមួយ Bella ក្នុង​រឿង "Suparburoot Jutathep”​ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ។ មក​ទល់​សព្វ​ថ្ងៃ​តារា​រួប​នេះ​សម្ដែង​រឿង​ភាគ​បាន​ប្រមាណ​ជា​៨​រឿង​ហើយ​ដោយ​ក្ដាប់​ដំណែង​ជា​តួឯក​ទាំង​អស់ និង​រឿង​ដុំ​ចំនួន​៣​រឿង។ តាំង​ពី​ឆ្នាំ​២០១១​មក​ទល់​សព្វ​ថ្ងៃ James បាន​ឈ្នះ​ពាន​រង្វាន់​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​ដោយ​បាន​ប្រមាណ​ជា​ ៤០ ពាន ៕

ប្រែ​សម្រួល៖ SAMEDY ប្រភព៖ Asian Wiki