Samsung បញ្ចេញ​វីដេអូ​តេស្ត​សមត្ថភាព​ថ្ម​ S7 ជា​មួយ​ទូរសព្ទ​កំពូលៗ

  • 2016-07-30 20:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ទើប​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ដែល​បង្ហាញ​ពី​ការ​តេស្ត​សមត្ថភាព​​ថ្ម​ទូរសព្ទ​ Galaxy S7, S7 Edge ជា​មួយ​នឹង​ទូរសព្ទ​កំពូលៗ​ដទៃ​ទៀត​ដូច​ជា​ Huawei P9, iPhone 6s, HTC 10, Sony Xperia X និង​ LG G5។

 

 

ជា​លទ្ធភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បង្ហាញ​ថា​ Galaxy S7 និង​ S7 Edge ជា​ទូរសព្ទ​ដែល​រលត់​ក្រោយ​គេ​​ដោយ​អាច​ទ្រាំទ្រ​បាន​ដល់​ ១០​ ម៉ោង។ ចំណែក​ឯ​ទូរសព្ទ​រលត់​មុន​គេ​គឺ​ LG G5 តាម​ពី​ក្រោយ​ដោយ​ Huawei P9, Sony Xperia X, HTC 10 បន្ទាប់​មក​គឺ​​ iPhone 6s។

 

 

​វីដេអូ​ធ្វើ​តេស្ត​ខាង​លើ​បាន​បញ្ជាក់​ថា​ទូរសព្ទ​ទាំង​អស់​ធ្វើ​តេស្ត​ដោយ​ក្នុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដូច​គ្នា ពោល​មាន​ន័យ​ថា​កំណត់​ពន្លឺ​ និង​ ចាក់​វីដេអូ​ដូច​គ្នា​ទាំង​អស់៕​​ ​​​​​​​​ ចុច​អាន៖ បោះឆ្នោត​៖ រវាង​ Galaxy Note 7 និង​ iPhone 7 មាន​គម្រោង​ទិញ​មួយ​ណា?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AndroidAuthority​​​​​​​​​​​​​​