Rolls-Royce បញ្ចេញ​ឡាន​ស៊េរី​ថ្មី​ពីរ​គ្រឿង​ មាន​តែ​ពីរ​គត់​ក្នុង​លោក​

  • 2016-07-30 22:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​សារ​ហាង​លក់​ថ្មី​នៅ​ប្រទេស​អ៊ីតាលី​ដែល​បើក​នៅ​ខែ​កញ្ញា​ខាង​មុខ​​ ក្រុមហ៊ុន​ Rolls-Royce បាន​​បង្ហាញ​រថយន្ត​ផលិត​ជា​ពិសេស​ចំនួន​ពីរ​ម៉ូដែល​ ដោយ​​ម៉ូដែល​នីមួយៗ​មាន​ផលិត​តែ​មួួយ​គ្រឿង​គត់។

 

 

ម៉ូដែល​ទាំង​ពីរ​នោះ​រួម​មាន​ Wraith និង​ Dawn ដោយ​ម៉ូដែល​ Wraith ជា​ម៉ូដែល​មាន​រូបរាង​ខាង​ក្រៅ​រចនា​ដោយ​ពណ៌​ពីរ​ប្រភេទ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ​​មាន​រចនា​ដោយ​ពណ៌​ស្វាយ, ខៀវ និង​ ពណ៌​ខ្មៅ។ ផ្ទៃ​ខាង​ក្នុង​នៃ​រថយន្ត​​ម៉ូដែល​នេះ​ដែរ​ ​ប្រើ​ប្រាស់​ដោយ​​​ស្បែក​​​សត្វ​អូទ្រីស​ដែល​មាន​សភាព​ទន់​ល្មើយ។

 

 

 

 

ដោយ​ឡែក​ម៉ូដែល​ Dawn ឯ​ណោះ​វិញ​​មាន​រូបរាង​ខាង​ក្រៅ​រចនា​ដោយ​ពណ៌​ស្លែ និង​មាន​ផ្នែក​ខាង​ក្នុង​រចនា​ដោយ​​ត្បូង​មរកត ដាក់​ពី​លើ​មាស​ពណ៌​ស រួម​ជា​មួយ​នឹង​ត្បូង​គជ់។

 

 

 

ក្រៅ​ពី​បង្ហាញ​រូបរាង​រថយន្ត​ទាំង​ពីរ​ ក្រុមហ៊ុន​ Rolls-Royce មិន​បាន​បញ្ជាក់​ពី​តម្លៃ​ដាក់​លក់ឡើយ៕​​​​​​​​​​​​​​​ ​​​​​​​​ ចុច​អាន៖ Bugatti​ ​ចេញ​រថយន្ត​អគ្គិសនី​ ​អ្នក​ណា​ឃើញ​ក៏​ចង់​បាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ autoevolution​​​​​​​​​​​​​​

អត្ថបទថ្មី