សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​​​​រៀប​ចំ​ពិធី​ជប់​លៀង​ជូន​​ក្រុម​ជម្រើស​ជាតិ​

  • 2016-07-31 21:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​មាន​ទាំង​ក្រុម​គ្រូ​បង្វឹក​ចំនួន​៣៣​នាក់​នឹង​សប្បាយ​រីក​រាយ​ក្នុង​ពិធី​ទទួល​ទាន​អាហារ​សាមគ្គី​មួយ​ដែល​​​រៀប​ចំ​ដោយ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​​នា​ថ្ងៃ​ទី​៣​ ខែ​សីហា ឆ្នាំ​២០១៦ខាង​មុខ​នេះ។

 

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា

 

យោង​តាម​ Page របស់​​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​​បាន​ឲ្យ​ដឹង​ថា ​សមាគម​នឹង​រៀប​ចំ​ពិធី​ជប់លៀង​ជូន​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នា​ថ្ងៃ​ទី​៣​ ខែ​សីហា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ដើម្បី​អបអរសាទរ​​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ជា​ប្រវត្តិ​សាស្ត្រ​​លើ​ក្រុម​សិង្ហបុរី​ដោយ​លទ្ធផល​ ២-១ ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅនេះ។

 

សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​​បាន​បញ្ជាក់​ថា​ ការ​រៀប​ចំ​ទទួល​ទាន​អាហារ​សាមគ្គី​នេះ​គឺ​​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ និង​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សមាគម​ក៏​សូម​ស្វាគមន៍​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​មាន​ទឹក​ចិត្ត​ស្រលាញ់​ និង​គាំទ្រ​វិស័យ​កីឡា​កម្ពុជា​ទាំង​អស់​ដែល​មាន​សន្តាន​ចិត្ត​ចង់​ចូល​រួម​បរិច្ចាគ​​នៅ​ក្នុង​ឱកាស​អបអរសាទរ​នូវ​មហា​ជ័យជម្នះ​ជា​ប្រវត្តិ​សាស្ត្រ​នេះ។

 

 

តាម​ប្រភព​បញ្ជាក់​ថា ពិធី​ជប់លៀង​នេះ​គ្រោង​នឹង​រៀប​ចំ​នៅ​ភោជនីយដ្ឋាន​របស់​តារា​សម្តែង​ស្រី​ សារ៉ាយ សក្ខណា៕

 

អត្ថបទ៖​ ជាន ចាន់រ៉ា​

អត្ថបទថ្មី