បុរស​ក្លាហាន​ដំបូង​គេ​បង្អស់ លោត​ពី​លើ​អាកាស​កម្ពស់ ជាង​៧ពាន់​ម៉ែត្រ ដោយ​មិន​ប្រើ​ឆត្រយោង

  • 2016-08-01 16:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លោតឆ័ត្រ​អាមេរិក​ដ៏​ក្លាហាន​ម្នាក់ បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​បង្អស់ ដែល​ហ៊ាន​លោត​ពី​លើ​អាកាស​កម្ពស់ ៧ ៦០០ម៉ែត្រ ចុះ​ទៅ​ក្រោម ត្រង់​សំណាញ់​ដែល​ចាំ​ត្រង​នៅ​ខាងក្រោម ដោយ​មិន​ប្រើប្រាស់​ឆត្រយោង។

 

 

បុរស​ខាងលើ​នេះ​មាន​ឈ្មោះ​ថា Luke Aikins អាយុ​៤២ឆ្នាំ បាន​បំបែក​កំណត់ត្រា​មួយ​នេះ នៅ​ក្នុង​កម្មវិធី «Stride Gum Presents: Heaven Sent» ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង Simi Valley រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ល្ងាច ថ្ងៃសៅរ៍ ទី៣០ ខែ​កក្កដា កន្លង​ទៅ​នេះ។ លោក Luke បាន​លោត​ចុះ​ទៅ​ចំ​សំណាញ់ ទំហំ​៣០ម៉ែត្រ យ៉ាង​​ល្អឥតខ្ចោះ រួច​ដើរ​ទៅ​អោប​កូន​ប្រុស​អាយុ ៤ឆ្នាំ ឈ្មោះថា Logan និង​ប្រពន្ធ​ឈ្មោះ Monica ដែល​កំពុង​ឈរ​មើល ជា​មួយ​សមាជិក​ក្រុម​គ្រួសារ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការ​លោត​មួយ​នេះ ពួកគេ​បាន​ចំណាយ​ពេល ២ឆ្នាំ ដើម្បី​ជួយ​លោក Luke ក្នុង​ការ​រៀបចំ​ការ​លោត និង​សំណាញ់ ហើយ​បាន​ប្រាកដ​ថា​វា​នឹង​ដំណើរការ​យ៉ាង​ល្អ៕

 

 

 

សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា៖

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail