រឿង “ស្នេហ៍​ស្វ័យគុណ៤" ផ្ដើម​ចេញ​ថត​ហើយ

  • 2016-08-01 22:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "ស្នេហ៍​ស្វ័យគុណ​៤" បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ធ្វើ​ពិធី​ក្រុង​ពាលី​កាល​ពី​ម្សិល​មិញ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ជា​ច្រើន​រូប​។

 

 

បើ​តាម​កញ្ញា ​សុទ្ធា អ៊ីណេស អ្នក​ដឹកនាំ​រឿង​នេះ បាន​និយាយ​ថា "ស្នេហ៍​ស្វ័យគុណ៤" មាន​​គម្រោង​ថត​រយៈ​ពេល​ជិត​១​ខែ​នៅ​ទីតាំង​មួយ​ចំនួន​ដូច​ជា​រាជធានី​ភ្នំពេញ ខេត្ត​កំពត និង​ខេត្ត​កែប​ជា​ដើម។ ប៉ុន្តែ​ចន្លោះ​ពេល​ថត​នោះ​អាច​មាន​ការ​សម្រាក​ខ្លះ​ដែរ អាស្រ័យ​តាម​សភាព​ជាក់​ស្ដែង​របស់​អ្នក​ដឹក​នាំ និង​តួ​សម្ដែង​ទាំង​អស់។ បើ​តាម​ប្រភព​ដដែល​បញ្ជាក់​ថា "ស្នេហ៍ស្វ័យគុណ៤" ជាប្រភេទ​រឿង​ដុំដែល​ត្រូវ​ផលិត​ឡើង​យ៉ាង​សម្រិតសម្រាំង ហើយ​ក្នុង​នោះ​ក៏​មាន​តារា​ជា​ច្រើន​ចូលរួម​សម្ដែង​ផង​ដែរ​ក្នុង​នាម​ជា​គូ្​ស្នេហ៍​នឹង​គ្នា​ដូច​ជា​លោក Cheky គូ​ជាមួយ ប៊ីរីយ៉ា, មាន សូនីតា ជាមួយ​តារា​ចម្រៀង Sem និង ជា រតនា ជាមួយ​ ចាន់ ស្រីរ័ត្ន ជា​ដើម។

 

ចង់​ដឹង​ថា តើ​រឿង "ស្នេហ៍​ស្វ័យគុណ៤" មាន​ទិដ្ឋភាព​ក្រៅ​ឆាក​យ៉ាង​ណា​នោះ Sabay នឹង​ទៅ​ផ្ដិត​យក​ដោយ​ផ្ទាល់​ឆាប់ៗ​នេះ៕

 

 

 

អត្ថបទ៖ សំ ជំនាញ

រូបថត៖ ស្ទូឌីយូ៤