ពិព័រណ៍ ChinaJoy ប្រជុំស្រីស្អាត ទាក់ទាញភ្ញៀវទស្សនាច្រើនបំផុតមិនធ្លាប់មាន
- 2016-08-02 14:23:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៍ ChinaJoy ប្រជុំស្រីស្អាត ទាក់ទាញភ្ញៀវទស្សនាច្រើនបំផុតមិនធ្លាប់មាន
ចន្លោះមិនឃើញ
ពិព័រណ៍ឌីជីថលកម្សាន្តអន្តរជាតិ ChinaJoy 2016 បានប្រារព្ធឡើងនៅទីក្រុងសៀងហៃ តាំងពីថ្ងៃទី២៨ ខែកក្កដា ដើម្បីបង្ហាញជូនសេវាកម្មផ្នែកកម្សាន្ត ហ្គេម និងគ្រឿងអេឡិចត្រូនិកថ្មីៗប្រចាំឆ្នាំនៅអាស៊ី។
បើតាម Sina News បានឲ្យដឹងថា ChinaJoy ក៏មិនខុសពីឆ្នាំមុនៗប៉ុន្មានដែរ ដោយមានស្រីស្រស់ស្អាតជាច្រើននាក់ សម្រាប់បង្ហាញជូនផលិត និងណែនាំដល់ភ្ញៀវដែលមកចូលទស្សនា ប៉ុន្តែប្លែកត្រង់ឆ្នាំនេះ នារីៗទាំងអស់ តម្រូវឲ្យស្លៀកពាក់សុភាពសមរម្យជាងមុន។
គិតត្រឹមរយៈពេល៤ថ្ងៃដំបូងពិព័រណ៍ ChinaJoy 2016 មានភ្ញៀវទៅទស្សនាច្រើនបំផុត បំបែកកំណត់ត្រាមិនធ្លាប់មានដល់ទៅ ៣២៥៥០០នាក់ ហើយកាលពីថ្ងៃសៅរ៍មានចំនួន ១០៨០០០នាក់ ខណៈដែលពួកគេទាំងអស់នោះ ទៅដើម្បីមើលហ្គេមថ្មីៗ ទស្សនាគ្រឿងអេឡិចត្រូនិក និងសាកល្បង Virtual Reality ជាដើម៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ shanghaiist