ធ្លាយព័ត៌មានពី Foxconn ថា iPhone 7 ធន់នឹងទឹកជាង iPhone 6s
- 2016-08-02 15:55:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយព័ត៌មានពី Foxconn ថា iPhone 7 ធន់នឹងទឹកជាង iPhone 6s
ចន្លោះមិនឃើញ
ថ្មីៗនេះមានទំព័រ Weibo មួយបានផ្សាយព័ត៌មានលេចធ្លាយថ្មីមួយទៀតពី iPhone ជំនាន់ថ្មី ដែលព័ត៌មានទទួលបានពីអ្នកផ្ទៃក្នុងមួយរូបនៃរោងចក្រផលិត iPhone នៅប្រទេសចិន។
ទំព័រនោះបានលើកឡើងថា iPhone 7 ដែលមានទំហំអេក្រង់ ៤,៧ អ៊ីញ និងមានប៊ូតុង Home ប្រភេទ Touch ID នឹងជំនួសដោយប៊ូតុង Touch Sensitive វិញ ដោយមានន័យថាអ្នកប្រើប្រាស់មិនចាំបាច់ចុចសង្កត់លើវាទៀតនោះទេ គ្រាន់តែយកម្រាមដៃប៉ះនឹងដំណើរការភ្លាម ប្រៀបដូចជា Trackpad នៅលើ MacBook។
iPhone 7 នេះដែរអាចធន់នឹងទឹកបានល្អជាង iPhone 6s ប៉ុន្តែនៅមិនអាចប្រៀបនឹងបច្ចេកវិទ្យាមិនជ្រាបទឹកកម្រិត IP68 ដូចមាននៅលើ Galaxy S7 និង S7 Edge បាននៅឡើយទេ។ ប្រភពខាងលើក៏បានបញ្ជាក់ពីពាក្យចចាមអារ៉ាមមួយដែលបានផ្សព្វផ្សាយកន្លងទៅ គឺថា iPhone 7 នឹងមានជម្រើសថ្មីជាពណ៌ខ្មៅ (Space Black) ហើយមិនមានជាពណ៌ខៀវក្រមៅដូចដែលព័ត៌មានធ្លាប់ផ្សាយកន្លងមកឡើយ។ ជម្រើសពណ៌ផ្សេងទៀតមានដូចជាពណ៌ផ្កាឈូក និង ពណ៌មាស។
ចំណុចពិសេសដទៃទៀតដែលទំព័របានលើកឡើង រួមមានការលុបចោលរន្ធកាសប្រភេទ 3.5mm និង កាមេរ៉ាផ្នែកខាងក្រោយមានទំហំធំជាងពីមុន។ ត្បិតថាព័ត៌មានខាងលើបានបញ្ជាក់ពីពាក្យចចាមអារ៉ាមដែលបញ្ចេញកន្លងមក ប៉ុន្តែគេនៅមិនអាចប្រាកដ ១០០% ថាវានឹងជាការពិតឡើយ ហេតុនេះរង់ចាំតាមដានការប្រកាសជាផ្លូវការនៅខែកញ្ញាទាំងអស់គ្នា៕
ចុចអាន៖ វីដេអូថ្មីបង្ហាញពីរូបរាង iPhone 7 ផ្ទឹម iPhone 6s
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena