ស្អំ​​ទឹកកក ត្រង់​កញ្ចឹង​ក ២ដង​ក្នុង​មួយ​ថ្ងៃ ​ជួយ​អ្នក​បាន​ច្រើន​ហួស​ពី​ការ​ស្មាន

  • 2016-08-02 23:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្អំ​ដុំ​ទឹកកក នៅ​ត្រង់​កញ្ចឹង​ក ឬ​ចំណុច «ហ្វេងហ្វូ» (Feng Fu) រយៈ​ពេល​២០នាទី ពិត​ជា​អាច​ជួយ​អ្នក​បាន​ច្រើន​យ៉ាង ដូច​ទៅ​នឹង​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ចិន​អីចឹង។ ចំណុច​ត្រង់​កញ្ចឹង​ក ឬ ចំណុច​ហ្វេងហ្វូ ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក​ចាក់​ម្ជុល​វិទ្យាសាស្ត្រ ដោយសារ​តែ​វា​ជាប់​ពាក់ព័ន្ធ ទៅ​នឹង​តំបន់​សុខភាព​ផ្សេងៗ​គ្នា​ជាច្រើន។

 

 

វិធី​អនុវត្តន៍

គេង​ផ្កាប់​មុខ និង​ដាក់​ដុំ​ទឹកកក​ស្អំ​ត្រង់​កញ្ចឹង​ក រួច​ទុក​វា​ចោល​រយៈពេល​២០នាទី។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ត្រជាក់ រយៈ​ពេល ៣០-៤០វិនាទី​ដំបូង ប៉ុន្តែ​ក្រោយ​មក​វា​នឹង​ក្តៅ​ឧណ្ហៗ​វិញ។ ធ្វើ​វា​នៅ​ពេល​ព្រឹក​មុន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ម្តង និង​នៅ​ពេល​យប់​ម្តង ជា​រៀងរាល់ ២ ឬ ៣ ថ្ងៃ​ម្តង។

 

អត្ថប្រយោជន៍

  • ជួយ​ឲ្យ​ដំណេក​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង

  • ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ​ឡើង

  • បន្ថយ​ការ​ឈឺ​ក្បាល ឈឺ​ធ្មេញ និង ឈឺ​សន្លាក់

  • បំបាត់​ជំងឺ​ផ្ដាសាយ​ញឹកញាប់

  • ជួយ​ឲ្យ​ការ​ដក​ដង្ហើម​កាន់​តែ​ប្រសើរ​ឡើង

  • ព្យាបាល​បញ្ហា​ក្រពះ​ពោះវៀន

  • គ្រប់គ្រង​ជំងឺ​នៃ​ក្រពេញ​ទីរ៉ូអ៊ីត

  • ជួយ​ការពារ​ពី​ជំងឺ​ហឺត

  • ជួយ​បំបាត់​ឈឺ​សន្លាក់​ដៃ​ជើង

  • គ្រប់គ្រង​ភាព​តានតឹង អស់កម្លាំង និង​ការ​បាក់​ទឹកចិត្ត

គួរ​បញ្ជាក់​ផង​ដែរ​ថា វិធីសាស្ត្រ​នេះ​មិនមែន​ជា​ការ​ព្យាបាល​ឡើយ តែ​វា​ជា​ការ​ធ្វើ​ឲ្យ​រាងកាយ​ទាំងមូល​ប្រសើរ​ឡើង ជំរុញ​ការ​សម្រាក​លំហែ​យ៉ាង​ជ្រាលជ្រៅ និង នាំ​យក​តុល្យភាព​ឲ្យ​រាយ​កាយ​វិញ។

ចំណាំ

អ្នក​មិន​គួរ​អនុវត្ត​វិធីសាស្ត្រ​នេះ​ឡើយ ប្រសិន​បើ​អ្នក​មាន​ផ្ទៃពោះ ប្រើប្រាស់​ឧបករណ៍​គ្រប់គ្រង​ចង្វាក់​បេះដូង (Pacemaker) មាន​ជំងឺ​ឆ្កួត​ជ្រូក ឬ វិកល​ចរិត៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ interesting-facts