មុខងារ​ពិសេស​ Note 7​ ​ដែល​ ​iPhone​ ​មិន​អាច​ធ្វើ​បាន​

  • 2016-08-03 16:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​ថ្មី​នៃ​កំពូល​ស្មាតហ្វូន​របស់​ ​Samsung​ ​Galaxy​ ​Note 7​ ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពាសពេញ​ពិភពលោក​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ជា​មួយ​ការ​រចនា​ថ្មី​តាម​បែប​សម័យ​ទំនើប​ ​និង​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ពិសេស​ជា​ច្រើន​ដែល​មិន​ទាន់​មាន​ស្មានហ្វូន​ម៉ូដែល​ផ្សេងៗ​មាន។ បច្ចេកវិទ្យា​ទាំង​នោះ​មាន​ដូច​ជា​ ​៖

 

Iris Scanner​ ​ជា​បច្ចេកវិទ្យា​សុវត្ថិភាព​ថ្មី​បំផុត​ក្នុង​ត្រកូល​ ​Note​ ​ដែល​ជា​មុខងារ​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព​ដំណើរការ​ដោយ​ស្កេន​ប្រស្រីភ្នែក​ ​ហើយ​បច្ចេកវិទ្យា​នេះ​មាន​ល្បឿន​ប្រតិបត្តិ​ការ​រហ័ស​ជាង​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​។

 

 

Secure Folder​ ​ជា​កន្លែង​ដែល​អ្នក​ប្រើប្រាស់​អាច​រក្សា​ទិន្នន័យ​សំខាន់​បាន​ដោយ​មាន​សុវត្ថិភាព​ ​ព្រោះ​នេះ​ជា​បច្ចេកវិទ្យា​ដែល​ក្រុម​ការងារ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​ ​KNOX​ ​របស់​ ​Samsung​​ ​ជា​អ្នក​ផលិត​តែ​ម្ដង។

 

S Pen Stylus​ ​ជា​ប៊ិច​វៃ​ឆ្លាត​ ​ដែល​មាន​សមត្ថភាព​អាច​គូស​វាស​បាន​ច្បាស់លាស់​ ​និង​មាន​មុខងារ​ ​Air Command​ ​ថ្មី​ដែល​អាច​បក​ប្រែ​ភាសា​បរទេស​ជា​ច្រើន​ ​ដោយ​គ្រាន់​ដាក់​ប៊ិច​នៅ​ពីលើ​ពាក្យ​ទាំង​នោះ ហើយ​កាន់​តែ​ពិសេស​ ​S Pen Stylus​ ​អាច​ប្រែ​វីដេអូ​ទៅ​ជា​រូបភាព​មាន​ចលនា​ប្រភេទ​ ​GIF។

 

Screen Off Memo​ ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​កត់​ត្រា​ក្នុង​ ​Memo​ ​របស់​ ​Note 7​ ​ដោយ​មិន​ចាំ​បាច់​ ​Unlock Screen​ ​នោះ​ទេ​ ​គឺ​គ្រាប់​តែ​ដក​ប៊ិច​ ​S Pen​ ​មុខងារ​នេះ​នឹង​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្ត។

 

 

Always-On Display​ ​ជា​មុខងារ​សន្សំ​សំចៃ​ថ្ម​ ​ដែល​ឲ្យ​អេក្រង់​បញ្ចេញ​តែ​ព័ត៌មាន​ណា​ដែល​សំខាន់​សម្រាប់​អ្នក​ប្រើប្រាស់​មើល​ដោយ​ចំណាយ​ពេល​តិច​ ​ដូច​ជា​ការ​មើល​ម៉ោង និង​ថ្ងៃ​ខែ​ជា​ដើម។

 

Super AMOLED​ ​2K resolution ជា​ប្រភេទ​អេក្រង់​ដែល​អាច​ផ្ដល់​រូបភាព​ត្រជាក់​ភ្នែក​ ​ពណ៌​ធម្មជាតិ​ដូច​ពិតៗ​ ​​ហើយ​មាន​កម្រិត​រូបភាព​បាន​ច្បាស់​ទោះ​ជា​មើល​ពី​ចម្ងាយ។

 

កញ្ចក់អេក្រង់ប្រភេទ Gorilla Glass 5 ជាប្រភេទអេក្រង់រឹងមិនងាយឆ្កូតតែស្តើង ហើយ Note 7 ជាស្មាតហ្វូនទី១ ដែលបំពាក់អេក្រង់ប្រភេទ​នេះ។

 

មាន​កម្រិត​ថាមពល​ថ្ម​ ​3,500 mAh​ ​និងអាចសាកដោយប្រើបច្ចេលវិទ្យាគ្មានខ្សែ អម​ជា​មួយ​មុខងារ​បន្ថែម​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ 256GB​ ​មិន​ជ្រាប​ទឹក​ក្នុង​ស្តង់ដារ​ ​IP68​ ​ជម្រៅ​ ​១, ៥ម៉ែត្រ​ ​រយៈពេល​ ​៣០នាទី​ ​និង​ធន់​ជា​មួយ​ធូលី​ដី​គ្រប់​ប្រភេទ​៕​

 

អាន​បន្ត​ ​៖​ ​បិទ Tag លើ Facebook ការពារ​បែក​ធ្លាយ​រឿង​សម្ងាត់​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ bgr

អត្ថបទថ្មី