​បេក្ខជន Got Talent សម្ដែង​ខុស​បច្ចេកទេស​បាញ់​ត្រូវ​ប្ដី​១​ព្រួញ​ចំ​បំពង់​ក លស់​​ព្រលឹង​គ្រប់គ្នា

  • 2016-08-03 19:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទស្សនា​​ជា​សាក្សី​​បាន​ឃើញ​ការ​សម្ដែង​ដ៏​ព្រឺព្រួច​​​ក្នុង​កម្មវិធី​ប្រឡង​សមត្ថភាព​ចម្រុះ "America's Got Talent" របស់​បេក្ខជន​មួយ​គូ ដោយ​ខាង​ស្រី​បាញ់​​ព្រួញ​ភ្លើង​ខុស​ក្បាច់​ចំ​បំពង់​ក​ប្ដី។

 

 

មុន​នឹង​ហេតុការណ៍​នេះ​កើត​ឡើង​បេក្ខជន​ប្ដី​ប្រពន្ធ Amber និង Ryan បាន​សម្ដែង​សៀក​សាហាវ​២​ក្បាច់​រួចមក​ហើយ​គឺ​ ដោត​អាវ​និង​ព្រួញ​ចូល​ក្នុង​មាត់។ ឈាន​ដល់​ក្បាច់​ចុងក្រោយ Ryan ដែល​ជា​ប្ដី​បាន​ដោត​​ដែក​ម៉្យាង​ចូល​ក្នុង​មាត់​ដែល​មាន​ក្បាល​​ដូច​​ចំណុច​ដែល​គេ​សម្រាប់​​បាញ់​ព្រួញ។

 

​​​Ryan បាន​ទ្រេត​ខ្លួន​មក​មុខ ខណៈ​ប្រពន្ធ Amberឡើង​លើ​ជណ្ដើរ​កាន់​ព្រួញ​ភ្លើង​ត្រៀម​បាញ់​សំដៅ​ចំ​គោលដៅ​ដែល​រៀប​ចំ។ ជា​រឿង​អាក្រក់ Amber បែរ​ជា​បាញ់​ខុស​គោលដៅ ទៅ​ចំ​បំពង់​ក​ប្ដី​ខ្លួន​ឯង​ធ្វើ​ឲ្យ​ម្នាក់​ៗ​ភ្នែក​ស​គ្រប់​គ្នា​រួម​ទាំង​គណៈកម្មការ​ទាំង​៤។ ទោះ​យ៉ាង​ណា Ryan ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល និង​ក្រោយ​មក​បាន​បង្ហោះ​សា​ប្រាប់​អ្នក​គាំទ្រ​ខ្លួន​ថា​គេ​មិន​​អី​ទេ ៕

 

 

 

 

ចុចអាន៖បេក្ខជន​គូ​ស្នេហ៍​កំពូល​សៀកនៅ​ America’s Got Talent បិទ​ភ្នែក​ក៏​​ទាយ​ត្រូវ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ tmz

អត្ថបទពេញនិយម