កីឡា​ការិនី​១៨​ឆ្នាំ ​រំពឹង​ឈ្នះ​មេដាយ​មាស​​អូឡាំពិក​ វិញ្ញាសា​បាញ់​កាំភ្លើង

  • 2016-08-03 20:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Amber Hill ​កីឡា​ការិនី​បាញ់​កាំភ្លើង​​ដ៏​ស្រស់​ស្អាត​វ័យ​១៨​ឆ្នាំ​ របស់​ជម្រើស​ជាតិ​អង់គ្លេស ជា​បេក្ខភាព​​​​ដែល​គេ​ព្យាករ​ថា​ ​មាន​ភាគ​រយ​ខ្ពស់​ជាង​គេ​ អាច​នឹង​​ឈ្នះ​មេដាយ​មាស​អូឡាំពិក​​នៅ​ទីក្រុង​ Rio ខែ​នេះ​ ខណៈ​ដែល​ខ្លួន​នាង​ផ្ទាល់​ ក៏​រំពឹង​ឈ្នះ​មេដាយ​មាស​​អូឡាំពិក​​ជា​លើក​ដំបូង​ដូច​គ្នា។

 

 

Hill ធ្លាប់​ឈ្នះ​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​​ធំ​ចំនួន​៣​លើក​មក​ហើយ​ ពោល​គឺ​​នាង​បាន​ឈ្នះ​មេដាយ​មាស​ ISSF World Cup ២​ដង​នៅ​ឆ្នាំ (២០១៣, ២០១៥) និង​ឈ្នះ​មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍​ European Games ​កាល​ឆ្នាំ​មុន​ផង​ដែរ។

 

កីឡា​ការិនី​​រូប​នេះ​ បាន​និយាយ​ថា៖ "អូឡាំពិក​ទីក្រុង​ Rio ខ្ញុំ​មិន​ហ៊ាន​ប្រាកដ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​គិត​ថា ខ្ញុំ​​នឹង​បាន​មេដាយ​មាស។ ឈ្នះ​មេដាយ​មាស​នៅ​ European Games បាន​ធ្វើ​ឲ្យ​ខ្ញុំ​​រំពឹង និង​សង្ឃឹម​ថា ខ្ញុំ​អាច​នឹង​ធ្វើ​បាន​ល្អ​នៅ​អូឡាំពិក​ Rio”។

 

Amber Hill ​កីឡា​ការិនី​បាញ់​កាំភ្លើង​​

 

កីឡា​ការិនី​ ដែល​បាញ់​ត្រង់​ជាប់​កំណត់ត្រា​លើ​លោក​​កាល​ឆ្នាំ​២០១៣​រូប​​នេះ​ នឹង​ត្រូវ​ប៉ះ​កីឡា​ការិនី​ឆ្នើម​របស់​អាមេរិក​ Kim Rhode ​វ័យ​៣៧​ឆ្នាំ ​នៅ​ប្រកួត​ដំបូង​ ខណៈ​ដែល​​កីឡា​ការិនី​រូប​នេះ​ធ្លាប់​ឈ្នះ​មេដាយ​មាស​អូឡាំពិក​៣​ដង​រួច​មក​ហើយ ដូច្នេះ​នេះ​ការ​ប្រកួត​ប្រជែង​ដ៏​តាន​តឹង​មួយ​សម្រាប់​ Amber Hill៕

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail