iPhone 7 អាច​ថ្លៃ​កប់​ពពក​ ​ដល់​ថ្នាក់​អ្នក​ជំនាញ​ពិបាក​ប៉ាន់​ស្មាន​

  • 2016-08-04 16:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​របស់​រោងចក្រ​ផលិត​បន្ទះ​ ​Chip​ ​ដ៏​ធំ​មួយ​ប្រចាំ​អាស៊ី​ ​DigiTimes​ ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន​ចាប់​ផ្ដើម​បន្ថែម​ទំហំ​ ​RAM​ ​សម្រាប់​ផលិតផល​ជំនាន់​ក្រោយ​ ​ដែល​ក្នុង​នោះ​ ​Apple​ ​ក៏​​បាន​បន្ថែម​ទំហំ​ ​RAM​ ​សម្រាប់​ ​iPhone 7​ ​ដល់​ ​3GB​​​។

 

 

អ្នក​នាំ​ពាក្យ​របស់​រោងចក្រ​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា​ ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ស្មាតហ្វូន​ដែល​ដំណើរ​ការ​ដោយ​ ​Android​ ​ច្រើន​មាន​ ​RAM​ ​4 GB​ ​ខណៈ​ស្មាតហ្វូន​ ​OnePlus 3​ ​មាន​ ​RAM​ ​រហូត​ដល់​ ​6 GB។ ​ចំណុច​ទាំង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ ​Apple​ ​ចាប់​ផ្ដើម​បង្កើន​ទំហំ​ ​RAM​ ​លើ​ស្មាតហ្វូន​របស់​ពួក​គេ​ព្រោះ​ដើម្បី​ប្រាកដ​ថា​ផលិតផល​របស់​គេ​អាច​ដំណើរ​ការ​បាន​រលូន​ទោះ​ជា​ប្រើ​កម្មវិធី​ធំៗ​យ៉ាង​ណា។

 

 

ដោយ​ឡែក​សម្រាប់​ការ​បន្ថែម​ទំហំ​ ​RAM​ ​របស់​ ​Apple​ ​គឺ​ប្រាកដ​ណាស់​ថា​ ​iPhone​ ​ជំនាន់​ក្រោយៗ​ ​នឹង​មាន​តម្លៃ​កាន់​តែ​ខ្ពស់​ ​ដល់ថ្នាក់​អ្នក​ជំនាញ​មិន​ទាន់​អាច​ប៉ាន់ស្មាន​បាន​៕

 

អាន​បន្ត​ ​៖​ Samsung ចំអក​ Apple ដែល​​ដក​រន្ធ​កាស​ចេញ​ពី iPhone 7

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ gsmarena

អត្ថបទថ្មី