តួសម្ដែងជាមួយទិនហ្វី ប្រកាសលែងប្រពន្ធខណៈធ្លាក់ខ្លួនឈឺសល់ត្រឹម៣៦គីឡូ
- 2016-08-05 13:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួសម្ដែងជាមួយទិនហ្វី ប្រកាសលែងប្រពន្ធខណៈធ្លាក់ខ្លួនឈឺសល់ត្រឹម៣៦គីឡូ
ចន្លោះមិនឃើញ
តារាសម្ដែងប្រុស Cheung Tat Ming បានប្រកាសបែកគ្នាជាមួយប្រពន្ធដែលធ្លាប់រួមសុខទុក្ខជាមួយគ្នាជាង២០ឆ្នាំកន្លងផុតទៅ និងសុខចិត្តតស៊ូជាមួយជំងឺមហារីកតែម្នាក់ឯង។
យប់ថ្ងៃទី០៣ខែសីហា តារាសម្ដែងជើងចាស់របស់ប៉ុស្តិ៍ TVB បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលលោកប្រកាសនៅលើបណ្ដាញសង្គម Weibo ថាលោកនិងប្រពន្ធបានចែកផ្លូវគ្នាដើរហើយ។ តារាអាយុ៥១ឆ្នាំបានសរសេរថា៖ "ប្ដីប្រពន្ធខ្ញុំស្គាល់គ្នាបាន២៧ឆ្នាំហើយ។ ឆ្លងកាត់សុភមង្គលក៏មិនតិចដែរ តែងតែលើកទឹកចិត្តគ្នាជានិច្ច។ តែពេលនេះ ពួកខ្ញុំមិនអាចដើរលើផ្លូវតែមួយទៀត ព្រោះសុទ្ធតែមានវិថីរៀងៗខ្លួន។ ចាប់ពីពេលនេះទៅ ពួកយើងនឹងមិនជ្រកក្រោមដំបូលផ្ទះតែមួយទៀតទេ"។លោកក៏បានបន្ថែមដែរថា អ្នកទាំង២នឹងរួមគ្នាមើលថែកូនទាំង២។
គួរបញ្ជាក់ផងដែរថា Cheung Tat Ming គឺជាតារាជើងចាស់របស់ហុងកុងដែលត្រូវបានទស្សនិកជនខ្មែរភាគច្រើនស្គាល់មុខតាមរយៈភាពយន្ត "Forbidden City Cop” ដែលសម្ដែងរួមជាមួយស្ដេចកំប្លែងទិនហ្វី។ ឆ្នាំ២០១២ លោកដឹងថាខ្លួនមានជំងឺមហារីកបំពង់កនិងធ្លាក់ខ្លួនឈឺធ្ងន់រហូតទម្ងន់សល់ត្រឹមតែ ៣៦គីឡូ។ ក្រោយពេលបែកគ្នាជាមួយប្រពន្ធបែបនេះ តារាសម្ដែងកើតឆ្នាំ១៩៦៤នឹងត្រូវតទល់នឹងជំងឺម្នាក់ឯង៕
ចុចអាន៖សត្រូវសួរពូជសំណូមពរឲ្យទិន ហ្វីសូមទោសព្រោះហ៊ានចោទខ្លួនថាជាម៉ាហ្វីយ៉ា
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao