មើល​ការ​បង្ហាញ​​គំរូ​ដើម​ iPhone 7 Plus ពណ៌​ខៀវ​ស្អាត​ទាក់​ភ្នែក

  • 2016-08-05 15:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​ YouTube ដ៏​ល្បី​ល្បាញ​មួយ​ឈ្មោះ​ UnboxTherapy បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ដែល​បង្ហាញ​ពី​គ្រប់​ជ្រុង​នៃ​រូបរាង​​គំរូ​ដើម​ iPhone 7 Plus​ ​ពណ៌​ខៀវ​ក្រមៅ។

 

 

តាម​សម្ដី​របស់​ Lewis ដែល​ជា​អ្នក​បង្ហាញ​បាន​បញ្ជាក់​ថា​ iPhone 7 Plus នេះ​គឺ​ជា​ប្រភេទ​ម៉ូដែល​គំរូ​ ដែល​មាន​ក្រុមហ៊ុន​ចិន​មួយ​បាន​ផ្ញើ​ឲ្យ​ ដើម្បី​បង្ហាញ​ដល់​សាធារណ​ជន។

 

និយាយ​ពី​គំរូ​ដើម​ iPhone 7 Plus ឯ​ណោះ​វិញ​ លក្ខណៈ​សម្បត្តិ​របស់​វា​អាច​បញ្ជាក់​បាន​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ផ្សព្វផ្សាយ​កន្លង​មក​ ដូច​ជា​មាន​កាមេរ៉ា​ភ្លោះ, គ្មាន​រន្ធ​ដោត​កាស, មាន​ជម្រើស​ពណ៌​ថ្មី, មាន​កម្រាស់​ស្ដើង​ជាង​មុន, រូបរាង​ស្រដៀង​ iPhone 6s, ខ្សែ​អង់តែន​ប្ដូរ​ទីតាំង​ និង​ មាន​ Smart Connector នៅ​ផ្នែក​ខាង​ក្រោយ។

 

 

យ៉ាង​ណា​ក្ដី​គេ​នៅ​តែ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ថា​ iPhone 7 Plus នឹង​មាន​រូបរាង​ ដូច​ជា​វីដេអូ​ខាង​លើ​ ឬ​ ខុស​ប្លែក​ពី​នេះ៕

 

ចុច​អាន៖ iPhone 7 អាច​ថ្លៃ​កប់​ពពក​ ​ដល់​ថ្នាក់​អ្នក​ជំនាញ​ពិបាក​ប៉ាន់​ស្មាន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​

អត្ថបទពេញនិយម
អត្ថបទថ្មី