Gogoro​ ​ម៉ូតូ​អគ្គិសនីស៊ីវិល័យ​ ​តម្លៃ​ ​៤ពាន់​​ដុល្លារ

  • 2016-08-05 16:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gogoro​ ​ជា​ម៉ូតូ​អគ្គិសនី​ដែល​ទើប​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​នៅ​កោះ​តៃវ៉ាន់​ ​សហការ​ជា​មួយ​ ​Bosch។

 

 

ម៉ូតូ​នេះ​មាន​ការ​រចនា​ដ៏​ទាក់ទាញ​ ​អម​នឹង​ថាមពល​ដែល​អាច​បើកបរ​បាន​ចម្ងាយ​ ​៩៦គីឡូម៉ែត្រជា​មួយ​ល្បឿន​អតិបរមា​ ​៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ អាគុយ​របស់​វា​អាច​ដោះ​ដូរ​បាន​យ៉ាង​ងាយ​ស្រួល។ ចំណុច​ពិសេស​របស់​ ​Gogoro​ ​អ្នក​បើកបរ​អាច​គ្រប់គ្រង​ ​និង​ទទួល​បាន​ទិន្នន័យ​នានា​របស់​ម៉ូតូ​តាម​រយៈ​ ​App​ ​និង​អេក្រង់​ដ៏​ស្រស់​ស្អាត​​បំពាក់​ស្រាប់​លើ​ម៉ូតូ។

 

 

ចំពោះ​តម្លៃ​ ​Gogoro​ ​ត្រូវ​ដាក់​លក់​ ​៤ ០០០ ដុល្លារ​ ​ហើយ​អ្នក​ប្រើប្រាស់​តម្រូវ​បង់​ថ្លៃ​សេវា​ជា​ប្រចាំ​ខែ​សម្រាប់​ទទួល​បាន​ការ​ផ្លាស់ប្ដូរ​ថ្ម។ ម៉ូតូ​ប្រភេទ​នេះ​ផលិត​ដំបូង​ ​២០០គ្រឿង​សម្រាប់​ទី​ផ្សារ​អាល្លឺម៉ង់​ ​និង​ដាក់​ជួល​ ​២០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ៕

 

 

 

 

អាន​បន្ត​ ​៖​ មើល​ការ​បង្ហាញ​​គំរូ​ដើម​ iPhone 7 Plus ពណ៌​ខៀវ​ស្អាត​ទាក់​ភ្នែក

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ ប្រភព​ ​៖​ techinsider