​​​​​ហុងដា​បង្ហាញ​រូបរាង​ Zoomer-X ស៊េរី​ថ្មី​រចនា​ពណ៌​ស្អាត​ប្លែក

  • 2016-08-05 20:14:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​វិបសាយ​ក្រុមហ៊ុន​​ហុងដា​ប្រចាំ​នៅ​​ប្រទេស​ថៃ​បាន​បង្ហាញ​រូបរាង​ម៉ូតូ​ Zoomer-X ស៊េរី​ថ្មី​​ ដែល​មាន​រូបរាង​​ខាង​ក្រៅ​លេង​ពណ៌​ស្អាត​ប្លែក​ខុស​ពី​​ស៊េរី​មុន​បន្តិច។

 

 

Zoomer-X ដែល​ទើប​បង្ហាញ​នេះ​មាន​ជម្រើស​ពណ៌​ប្លែកៗ​ជា​ច្រើន​រួម​មាន ក្រហម-ខ្មៅ, បៃតង-ខ្មៅ, ស្វាយ-ខ្មៅ, ខៀវ​-ខ្មៅ, ស-ខ្មៅ និង​ ពណ៌​ខ្មៅ​ទឹក​ក្រូច។​ ក្រៅ​ពី​បាន​បង្ហាញ​​ជម្រើស​ពណ៌​របស់​ម៉ូដែល​ស៊េរី​ថ្មី​នេះ​ ក្រុមហ៊ុន​​ហុងដា​ មិន​បាន​បញ្ជាក់​លម្អិត​ទេ​ថា​នេះ​ជា​ Zoomer-X ជំនាន់​ថ្មី​ ឬ​ គ្រាន់​តែ​ Zoomer-X ឆ្នាំ​ ២០១៦​ ដែល​មាន​ការ​វិវត្ត​ថ្មី​៕

 

 

 

 

 

 

ចុច​អាន៖ Gogoro​ ​ម៉ូតូ​អគ្គិសនីស៊ីវិល័យ​ ​តម្លៃ​ ​៤ពាន់​​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

ប្រភព៖ APHonda​​​