Pokemon Go ធ្វើឲ្យចំនួនលក់ Power Bank កើន ១០១ភាគរយ
- 2016-08-08 16:11:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pokemon Go ធ្វើឲ្យចំនួនលក់ Power Bank កើន ១០១ភាគរយ
ចន្លោះមិនឃើញ
យោងតាមក្រុមហ៊ុនតាមដានស្ថិតិ NDP បានបង្ហាញថាចំនួនលក់ Power Bank បានកើនឡើងយ៉ាងគំហុកបន្ទាប់ពីហ្គេម Pokemon Go បានចាប់កំណើតឡើង។
តួលេខបង្ហាញថាអំឡុងពេលពីរសប្ដាហ៍ដែលហ្គេមបានដាក់ឲ្យប្រើប្រាស់មាន Power Bank ចំនួន ១,២ លានគ្រឿងបានលក់ចេញលើទីផ្សារ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានការកើនឡើង ១០១ ភាគរយ។ យ៉ាងណាក្រុមហ៊ុននេះពុំបានបញ្ជាក់ពីមូលហេតុអ្វីឲ្យប្រាកដទៅលើបរិមាណលក់ Power Bank កើនឡើង តែវាអាចដោយសារការប្រើ Power Bank អាចលេង Pokemon Go បានយូរ។
ភាពល្បីល្បាញរបស់ហ្គេម Pokemon Go មិនត្រឹមតែធ្វើឲ្យក្រុមហ៊ុនផលិតហ្គេមនេះមានបានប៉ុណ្ណោះទេ ប៉ុន្តែមានក្រុមហ៊ុនខ្លះទៀតបានប្រើហ្គេមនេះដើម្បីបង្កើតផលចំណេញសម្រាប់ខ្លួនផងដែរ៕
ចុចអាន៖ ឡូយ! Pokémon Go បានមកដល់កម្ពុជាហើយ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ AndroidAuthority