កីឡាករ​លេខ​១​លើ​លោក​ Djokovic ​​ស្រក់​ទឹក​ភ្នែក​ ក្រោយ​ធ្លាក់​ជុំ​ទី​១​​នៅ​អូឡាំពិក

  • 2016-08-08 17:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​សែប​​វ័យ​២៩​ឆ្នាំ Novak Djokovic ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១​លើ​ពិភពលោក​បច្ចុប្បន្ន​ ​បាន​បង្ហូរ​ទឹក​ភ្នែក​ទាំង​ភាព​ឈឺចាប់​ ក្រោយ​​ធ្លាក់​ពី​ព្រឹត្តិការណ៍​អូឡាំពិក​ត្រឹម​ជុំ​ទី​១​ លើ​វិញ្ញាសា​វាយ​ទោល​បុរស​​​ព្រឹក​មិញ​នេះ​ ដោយ​ចាញ់​​កីឡាករ​អាហ្សង់ទីន​ Juan Martin del Potro ​វ័យ​២៧​ឆ្នាំ​ លទ្ធផល​ ៧-៦ (៤) និង​ ៧-៦ (២)។

 

Novak Djokovic ស្រក់​ទឹក​ភ្នែក ក្រោយ​ធ្លាក់​ជុំ​ដំបូង

 

Djokovic​ ធ្លាប់​ឈ្នះ​ពាន​ Grand Slams ​សរុប​១២​ពាន​ និង​ឈ្នះ​ពាន​ ATP Tour ​ស្ទើរ​តែ​រាប់​ភ្លេច​ ប៉ុន្តែ​សម្រាប់​ព្រឹត្តិការណ៍​​អូឡាំពិក​ រូប​គេ​មិន​ដែល​ឈ្នះ​មេដាយ​មាស​ទេ ដោយ​បាន​ត្រឹម​មេដាយ​សំរឹទ្ធិ​ម្ដង​លើ​វិញ្ញាសា​វាយ​ទោល​បុរស​ កាល​អូឡាំពិក​២០០៨ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន៕

 

កីឡាករ​អាហ្សង់ទីន​ Juan Martin del Potro

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc

អត្ថបទថ្មី