មកដឹងមូលហេតុពិត ហេតុអ្វី ឈិន ឡុងដាក់ឈ្មោះ Jackie Chan
- 2016-08-08 22:40:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុពិត ហេតុអ្វី ឈិន ឡុងដាក់ឈ្មោះ Jackie Chan
ចន្លោះមិនឃើញ
គ្រាន់តែឮឈ្មោះ Jackie Chanគ្រប់គ្នាប្រាកដជាស្គាល់ថា ជាតារាក្បាច់គុនហុងកុង ដែលល្បីច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែកាលពីសប្ដាហ៍មុន Jackie បានទៅដល់ទីក្រុង Sydney ប្រទេសអូស្ត្រាលីនិងធ្វើកិច្ចពិភាក្សាមួយដែលគេឲ្យឈ្មោះថា "Jackie Chan in Conversation"រៀបចំនៅមជ្ឈមណ្ឌលសិល្បៈ Sydney Opera House នឹងបានប្រាប់ពីរឿងរ៉ាវពិតនៃឈ្មោះរបស់ខ្លួន។
តារាវ័យ៦២ឆ្នាំទៅដល់ប្រទេសអូស្ត្រាលីដើម្បីត្រៀមថតរឿងថ្មីចំណងជើងថា "Bleeding Steel”។ ពេលសម្ភាសន៍ Jackie បានប្រាប់ពីជីវិតខ្លួនមកដល់ប្រទេសអូស្ត្រាលីថា លោកមកនៅប្រទេសនេះតាំងពីអាយុ១៣ឆ្នាំ ដោយគ្មានចេះភាសាអង់គ្លេសច្រើនទេ។ ពេលមនុស្សម្នាក់នៅទៅនោះនិយាយមកកាន់លោក លោកមិនដឹងតបទៅវិញដូចម្ដេចទេ។
ដោយសារតែភាពលំបាកនៃការសន្ទនាប្រចាំថ្ងៃ ឪពុក Jackie បានចុះឈ្មោះគេឲ្យចូលរៀនសាលារដ្ឋមួយ ដើម្បីពង្រឹងភាសាអង់គ្លេស។ តារាដែលចូលចិត្តសម្ដែងឈុតគ្រោះថ្នាក់ដោយខ្លួនឯងនេះបានប្រាប់ឲ្យដឹងថា៖"នៅសាលាលោកគ្រូបានសួរខ្ញុំ ថាឈ្មោះអ្វី? ខ្ញុំតបថា ខ្ញុំឈ្មោះ Chan Kong-San ។ ភ្លាមនោះលោកគ្រូនិយាយថា ទេឈ្មោះរបស់ប្អូនគឺ Steven។ មិនដឹងយ៉ាងមិចខ្ញុំក៏និយាយ បាទ"។
តារាដែលគ្រប់គ្នាស្គាល់ថា ឈិន ឡុង បានបន្តថា៖"ថ្ងៃមួយមានបុរសម្នាក់ឈ្មោះ Jack បានរកការងារឲ្យខ្ញុំមួយនៅការដ្ឋានសំណង់។ ម្ចាស់ក្រុមហ៊ុនបានសួរបុរសនោះថា ខ្ញុំឈ្មោះអ្វី? បុរសប្រាប់ថាខ្ញុំឈ្មោះ Jack ដូចគេដែរ"។ ចាប់ពីពេលនោះ ឈិន ឡុងបានប្ដូរឈ្មោះពី Steven ទៅ Jackវិញនិងបន្ថែមអក្សរ ie នៅខាងចុងឈ្មោះ Jack បន្ទាប់ពីគ្រូហុងស៊ុយម្នាក់ប្រាក់គេថា បន្ថែមអក្សរនេះអាចជួយឲ្យលោកសំណាងល្អ។ ហេតុដូចនេះបានជា ឈិន ឡុងបានផ្គុំឈ្មោះ Jackie ជាមួយ Chan ដែលជាឈ្មោះកំណើតចេញជា Jackie Chan៕
ចុចអាន៖Angelina និងឈិនឡុង លេចធ្លោក្នុងបញ្ជីបុគ្គលគួរឲ្យកោតសរសើរជាងគេលើលោក
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ sbs