Hu Ge ត្រូវគេទម្លាយថាជិតចូលរោងការជាមួយកូនស្រីមហាសេដ្ឋីស្ដុកម្នាក់
- 2016-08-09 13:00:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hu Ge ត្រូវគេទម្លាយថាជិតចូលរោងការជាមួយកូនស្រីមហាសេដ្ឋីស្ដុកម្នាក់
ចន្លោះមិនឃើញ
បណ្ដាញព័ត៌មានចិនបានឲ្យដឹងថាតារាសម្ដែងមានឈ្មោះបោះសំឡេង Hu Ge បានមានវត្តមានក្នុងមង្គលការរបស់ Ruby Lin និង Wallace Huo ជាមួយនឹងមិត្តស្រីរបស់ខ្លួន។
កាលពីថ្ងៃទី ៣១ខែកក្កដានេះកន្លងទៅនេះ តារាសម្ដែងល្បីឈ្មោះតៃវ៉ាន់ Hu Ge មិនបានចូលរួមក្នុងមង្គលការរបស់ Wallace Huo តែម្នាក់ឯងនោះឡើយ នេះបើតាមការរាយការណ៍របស់សារព័ត៌មានតៃវ៉ាន់។ ដើម្បីចៀសវាងការចាប់អារម្មណ៍ តួរឿង "វីរបុរសឥន្ទ្រីទេព” និងសង្សារបានធ្វើដំណើរផ្សេងគ្នាតែពួកគេត្រូវបានប្រទះឃើញនៅព្រលានយន្តហោះរួមគ្នា។
បណ្ដាញព័ត៌មាន Sina បានឲ្យដឹងថាមិត្តស្រីរបស់តារាកើតឆ្នាំ ១៩៨២ មានឈ្មោះថា Lam Xiao អាយុ៣៤ឆ្នាំ ជាអ្នកនៅក្រៅរង្វង់សិល្បៈ។ នាងជាកូនស្រីត្រកូលអភិជនមួយរូបដោយបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវិចិត្រសិល្បៈប៉េកាំងនិងមានម្ដាយជាវេជ្ជបណ្ឌិតនិងឪពុកជាអគ្គនាយករបស់សហគ្រាសធំមួយ។ Lam Xiao និង Hu Ge បានស្គាល់គ្នាតាមការណែនាំរបស់មិត្តភ័ក្ដិ។ Sina បានបន្ថែមថាដោយសារតែកូនវ័យច្រើនណាស់ដែរហើយ ទើបគ្រួសារស្រីស្អាតមួយនេះបានតឿនឲ្យនាងកាន់តែឆាប់ចូលរោងការកាន់តែប្រសើរ។
ចុចអាន៖ចិនក្ដៅក្រហាយព្រោះលី តឺហួរបានត្រឹមតួកំប៉ិកកំប៉ុកក្នុងរឿង “The Great Wall”
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing