ចិន​ក្ដៅ​ក្រហាយ​ព្រោះ​លី តឺហួរ​​​បាន​ត្រឹម​​តួ​កំប៉ិកកំប៉ុក​ក្នុងរឿង "The Great Wall”

  • 2016-08-02 18:14:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​ចិន​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​គេ​ឆបោក​ក្រោយ​ពេល​តួ​​អង្គ​​របស់​តារា​សម្ដែង Andy Lau ក្នុង​រឿង "The Great Wall" ត្រូវ​បាន​ទម្លាយ​ជា​ផ្លូវ​ការ​មុន​នេះ។

 

 

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Tan Yan បាន​ឲ្យ​ដឹង​ថា​អ្នក​គាំទ្រ​វិស័យ​ភាពយន្ត​ចិន​កំពុង​ផ្ទុះ​កំហឹង​ជា​ខ្លាំង​មុន​ថ្ងៃ​ភាពយន្ត "The Great Wall” ចាក់​បញ្ចាំង។ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ តួ​អង្គ​របស់​រឿង "The Great Wall” ត្រូវ​បាន​បង្ហាញ​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​រឿង​នេះ។ ទស្សនិកជនមាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​ក្រុម​ការងារ​ឆបោក​នៅ​ពេល​ឃើញ​តួ​របស់ តារា​សម្ដែង លី តឺហួរ។

 

ក្នុង​សន្និសីទ​កាល​ពី​ខែ​មិថុនា Zhang Zimou អ្នក​ដឹក​នាំ​រឿង​នេះ​បាន​ឲ្យ​ដឹង​ថា តារា​ហូលីវូដ Matt Damon គឺ​ជា​មេទ័ព​របស់​អឺរ៉ុប​រីឯ​តួ​រឿង "ស្ដេច​ល្បែង" គឺ​ជា​មេទ័ព​របស់​ចិន ពោល​គឺ លី តឺហួរ​គឺ​ជា​តួឯក​ទី​២​ក្រោយ​តែ Matt Damon។ យ៉ាងណាក៏ដោយ នៅ​ពេល​ប្រកាស​ជា​ផ្លូវ​ការ​មុន​នេះ តារា​វ័យ​៥៤​ឆ្នាំ​បែរ​ជា​ឈរ​ឈ្មោះ​នៅ​លំដាប់​ទី៥ ក្រោយ Matt Damon, Pedro Pascal, Jing Tian និង Willem Dafoe ទៅវិញ។

 

 

អ្នក​ប្រើ​អ៊ីនធឺណិត​ចិន​កំពុង​កោះ​ហៅ​គ្នា​បោះបង់​ចោល​រឿង​នេះ​ដោយ​មូលហេតុ​២​នោះ​គឺ ក្រុម​ការងារ​ចង់​ឲ្យ Matt Damon ក្លាយ​ជា​អ្នក​សង្គ្រោះ​មហា​កំពែង​ចិន​ដែល​ជា​រឿង​មិន​អាច​ទទួល​យក​បាន។​រីឯ​មូលហេតុ​មួយ​ទៀត​នោះ​គឺ Andy Lau ត្រូវ​បាន​គេ​គាប​សង្កត់​កំឡុង​ពេល​ថត​រឿង។

 

“នៅ​ក្នុង​សន្និសីទ​មុន​នោះ ពួក​គេ​សុទ្ធ​តែ​បាន​និយាយ​ថា Andy Lau គឺ​ជា​តួឯក​ទី​២​តែ​ឥលូវ​អ្វី​ៗ​បាន​ផ្លាស់​ប្ដូរ​អស់​ហើយ។ លី តឺហួរ​ក្លាយ​ជា​តួ​បន្ទាប់​បន្សំ​វិញ។ ព័ត៌មាន​មិន​ច្បាស់​លាស់​របស់​ក្រុម​ការងារ​បង្ហាញ​ឲ្យ​ឃើញ​ពី​ខ្វះ​ការ​គោរព​ដល់​ទស្សនិកជន" មតិ​របស់​ទស្សនិកជន​ចិន​មួយ​រូប៕

 

ចុចអាន៖សត្រូវ​សួរ​ពូជ​សំណូម​ពរ​ឲ្យ​ទិន ហ្វី​សូមទោស​ព្រោះ​ហ៊ាន​​ចោទ​ខ្លួន​ថា​ជា​ម៉ាហ្វីយ៉ា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

អត្ថបទពេញនិយម