កីឡាករ​ល្បីៗ​៥រូប​អត់​ដែល​ទទួល​​​កាត​ក្រហម​ក្នុង​អាជីព​បាល់ទាត់

  • 2014-10-31 22:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​ទាំង​អស់​ដែល​លេង​ក្នុង​ទីលាន​តែង​តែ​ប៉ះ​ទង្គិច​គ្នា​ ខ្លះ​ដោយ​​អចេតនា ​ឯ​ខ្លះ​ទៀត​​ដោយ​ចេតនា រហូត​ដល់​ទទួល​កាត​ក្រហម​​ ឬ​កាត​លឿង​២​ដង​បណ្ដេញ​ចេញ​​​ពី​​ទីលាន​ប្រកួត។​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ ក៏​មាន​កីឡាករ​ដែល​មិន​​ធ្លាប់​​ស្គាល់​ជាតិ​កាត​ក្រហម​ក្នុង​អាជីព​របស់​ខ្លួន​នោះ​ដែរ ជាក់ស្ដែង​ដូច​កីឡាករ​ល្បីៗ​​៥នាក់​ខាង​ក្រោម​នេះ​ជា​ដើម៖

 

១- Damien Duff

 

 

Duff​ ជា​អតីត​កីឡាករ​ក្លិប​ ​Blackburn, Chelsea, Newcastle និង​Fulham។​ លោក​មិន​ដែល​ទទួល​បាន​កាត​ក្រហម​នៅ​ក្នុង​អាជីព​បាល់ទាត់​របស់​​ខ្លួន​នោះ​ទេ។​

 

២- Raul

 

 

មាន​ខ្សែ​ប្រយុទ្ធ​តិច​ណាស់​នៅ​​ក្នុង​ពិភព​បាល់ទាត់​ដែល​​អាច​ប្រៀប​ធៀប​នឹង ​Raul បាន។​ លោក​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់ UEFA ​Champions League។ ​វីរបុរស​របស់​ Real Madrid រូប​នេះ ​បង្ហាញ​ខ្លួន​​លើ​ទីលាន​​បាន​៥៥០​ប្រកួត​ ប៉ុន្តែ​មិន​ធ្លាប់​ទទួល​កាត​ក្រហម​ឡើយ។

 

៣- Ryan Giggs

 

 

​ជា​អតីត​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្លិប​បិសាច​ក្រហម ​Manchester United ច្រើន​បំផុត​ចំនួន​៦៧២​លើក​ក្នុង​រយៈពេល​២៤​ឆ្នាំ។ ​​ទោះ​បង្ហាញ​ខ្លួន​បាន​ច្រើន​ប្រកួត​បែប​នេះ​ក្ដី ក៏​រូប​លោក​​​​មិន​ដែល​​បាន​​កាត​ក្រហម​នោះ​ទេ។

 

៤- Philipp Lahm

 

 

ការ​លេង​ក្នុង​តំបន់​ការពារ​ពិត​ជា​ពិបាក​នឹង​គេច​ផុត​ពី​ការ​ពិន័យ​ណាស់ ហើយ​​ការ​ចង់​ក្លាយ​ជា​ខ្សែ​ការ​ពារ​ដ៏​ជោគ​ជ័យ​ក៏​មិន​ងាយ​ស្រួល​ដែរ។ ​តែ​សម្រាប់ Philipp Lahm ​វិញ ​គេ​អាច​​ក្លាយ​ជា​ខ្សែ​ការពារ​ល្អ​ម្នាក់ ​ហើយ​ក៏​មិន​ដែល​ទទួល​បាន​កាត​ក្រហម​ដែរ។

 

៥- Gary Linker

 

 

អតីត​កីឡាករ​​​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​លំដាប់​ទី​២​​​ក្នុង​ជម្រើស​ជាតិ​អង់គ្លេស​​រូប​នេះ​ កុំ​ថា​ឡើយ​កាត​ក្រហម​សូម្បី​តែ​កាត​លឿង​ក៏​មិន​ដែល​បាន​ដែរ។​

 

ចុច​អាន៖ Raul ​កំពូល​ខ្សែ​ប្រយុទ្ធ​ វីរបុរស​ Real ចូល​លេង​បាល់​វិញ​ហើយ

 

ប្រែ​សម្រួល៖​ អូន សៅណាត

ប្រភព៖ ​SportsKeeda