"ក្ដារចុច​អក្សរ​ខ្មែរ​ស្ដង់ដារ" មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

  • 2016-08-09 18:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ក្ដារចុច​អក្សរ​ខ្មែរ​ស្ដង់ដារ" ជា​ក្ដារចុច​ដែល​បង្កើត​ឡើង​ដោយ​គោរព​តាម​ការ​ដាក់​លេខ​សម្គាល់ ឬ លេខ​កូដអក្សរ​នីមួយៗបាន​ត្រឹម​ត្រូវ​នៅ​ក្នុង​ពុម្ភ​អក្សរ​យូនីកូដ (Unicode.org) ដែល​ហៅ​ថា​ស្ដង់ដារ​អន្តរជាតិ។

 

 

លោក ដាញ់ ហុង ដែល​ជា​ស្ថាបនិក​ក្ដារចុចអក្សរ​ខ្មែរ​យូនីកូដ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្ដារ​ចុច​ស្ដង់ដារ​មាន​ពីរ​ប្រភេទ​គឺ ស្ដង់ដារ​ជាតិ និង​អន្តរជាតិ។ ក្ដារចុច​ស្ដង់ដារ​ជាតិ ជា​ក្ដារចុច​ដែល​រដ្ឋាភិបាល​ជា​អ្នក​សម្រេច ឬ​ចេញ​ជា​សេចក្តី​ប្រកាស​ជា​ផ្លូវការ​កំណត់​យក​ក្ដារចុច​ណាមួយ​សម្រាប់​ជាការ​ប្រើប្រាស់​រួម នៅ​ក្នុង​ស្ថាប័ន​រដ្ឋ។ ចំណែក​ឯ​​ស្ដង់ដារ​អន្តរជាតិ ជា​ក្តារចុច​ដែល​គោរព​តាម  លេខ​កូដអក្សរ​នីមួយៗ​នៅ​ក្នុង​ពុម្ភ​អក្សរ​យូនីកូដ។

 

ជាក់​ស្ដែង​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ​ក្ដារចុច​ស្ដង់ដារ​ជាតិ ត្រូវ​បាន​គេ​​កំណត់​​​យក​ក្ដារចុច​រួម​មួយ​មក​ប្រើប្រាស់​ទូទាំង​ប្រទេស ដើម្បី​ជៀស​វាង​ការ​បង្កើត​ក្ដារចុច​ថ្មីៗ ដែល​មិនគោរព​តាម​ស្ដង់ដារ​រួម នាំ​ឱ្យមាន​ភាព​មិន​ច្បាស់លាស់ចំពោះ​ការ​ប្រើប្រាស់។

 

លោក​បាន​សំណូម​ពរ​ដល់​អ្នក​អភិវឌ្ឍន៍​ក្ដារចុច​នៅ​លើ​ទូរសព្ទ​ស្មាតហ្វូន​ក្តី នៅ​លើ​កុំព្យូទ័រ​ក្ដី ​​ដែលចង់​បង្កើត​ក្ដារចុច​ឲ្យ​មាន​ការ​សរសេរ​អក្សរ​ខ្មែរ​ច្រើន​នៅ​លើ​បណ្ដាញ​អ៊ីនធ៊ណិត ​គួរ​តែ​គោរព​តាម​ស្ដង់ដារ​ក្ដារចុច​រួម ដើម្បីចៀសវាង​បង្កើត​ច្រើន​មិនបាន​ត្រឹមត្រូវ​​កាន់​តែ​បង្កើត​ភាព​​ច្របូកច្របល់​​សម្រាប់​ការ​ប្រើប្រាស់​៕

 

 

ចុច​អាន៖ ស្រាវជ្រាវ​ថ្មី​​រក​ឃើញ អ្នក​​លេង​ហ្គេម​ ​online​ មាន​ប្រាជ្ញា ​ជាង​អ្នក​លេង​ Facebook

ចុចអាន៖ ដាញ់ ហុង ទើស​ចិត្ត ពេល​យុវវ័យ​ប្រឹង​សរសេរ​អង់គ្លេស​សំនៀង​ខ្មែរ​លើ​អ៊ីនធឺណិត

 

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី