អ្នក​ជំនាញ​បង្ហាញ​គន្លឹះ​ទាំង​ ​៩ ជួយ​ឲ្យ​ថត​រូប​មើល​ទៅ​ឃើញ​ស្អាត

  • 2016-08-09 21:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ខាង​​ថត​រូប​​ឈ្មោះ​ Roman Zakharchenk ដែល​ប្រចាំ​ការ​វិបសាយ​ Bright Side ​បាន​ចែក​រំលែក​គន្លឹះ​ពិសេសៗ​ចំនួន​ ៩ ជួយ​ឲ្យ​​អ្នក​មើល​ទៅ​កាន់​តែ​ស្អាត​នៅ​ពេល​ថត​រូប។

 

@ ព្យាយាម​ជៀសវាង​ការ​ថត​នៅ​​ជ្រុង​ទាប​ ៖ ការ​ថត​រូប​ពី​ជ្រុង​ទាប​ធ្វើ​ឲ្យ​រូប​មនុស្ស​មើល​ទៅ​ដូច​ធាត់​ខ្លាំង ដោយ​ជម្រើស​ល្អ​បំផុត​គឺ​ថត​ត្រឹម​កម្រិត​ភ្នែក។

 

 

@ ​​មិន​គួរ​ថត​ពី​ជ្រុង​ខ្ពស់ ៖ ​ការ​ថត​ពី​ជ្រុង​ខ្ពស់​ធ្វើ​ឲ្យ​ក្បាល​របស់​អ្នក​មើល​ទៅ​ធំ​ជាង​ខ្លួន​ មិន​ស្អាត​ដូច​ជា​ការ​ថត​នៅ​​ត្រឹម​កម្រិត​ភ្នែក​ឡើយ។

 

 

@ ស្គាល់​ពី​ជ្រុង​ស្អាត​របស់​អ្នក ៖ ​មនុស្ស​គ្រប់​គ្នា​ស្ទើរ​តែ​មាន​ជ្រុង​មួយ​​ដែល​​គិត​ថា​ស្អាត​ជាង​គេ ដូច​នេះ​ត្រូវ​ស្វែង​យល់​ពី​ជ្រុង​ដែល​អ្នក​គិត​ថា​ស្អាត​រួច​ព្យាយាម​ប្រើ​ជ្រុង​នោះ​រៀង​រាល់​ពេល​ថត​រូប។

 

 

@ មិន​គួរ​ធ្វើ​ថ្ពាល់​ខូង ៖ ប្រសិន​បើ​មិន​ចង់​ឲ្យ​ថ្ពាល់​របស់​អ្នក​មើល​ទៅ​ដូច​មាន​សាច់​ពេក​ កុំ​ព្យាយាម​ធ្វើ​ថ្ពាល់​ខូង គួរ​ណា​តែ​ងាក​មុខ​ចេញ​ពី​កាមេរ៉ា​បន្តិច​ ​រួច​យក​អណ្ដាត​​ដាក់​ទល់​បបូរ​មាត់​លើ។

 

 

@ ធ្វើ​ភ្នែក​ឲ្យ​​ស្រឹម ៖ ការ​បើក​ភ្នែក​ធំ​ពេក​ធ្វើ​ឲ្យ​​អ្នក​មើល​ទៅ​ដូច​ជា​ភ្ញាក់​ផ្អើល​នឹង​អ្វី​មួយ ប៉ុន្តែ​បើ​ធ្វើ​​​​ភ្នែក​បើក​ឲ្យ​រាង​តូច​បន្តិច​ នោះ​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ពេញ​ដោយ​ការ​ជឿជាក់។

 

 

@ កុំ​ចង​ចិញ្ចើម ៖ ចង់​ចិញ្ចើម​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មើល​ទៅ​គួរ​ខ្លាច​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ធ្វើ​ឲ្យ​ច្រមុះ​មើល​ទៅ​វែង​ខុស​ធម្មតា។ វិធី​ត្រឹម​ត្រូវ​គឺ​សម្លឹង​មើល​កាមេរ៉ា​ឲ្យ​ចំ។

 

 

@ លើក​ចង្កា​ឡើង ៖ ពេល​ថត​រូប​ពី​ចំហៀង​​ ងើយ​ចង្កា​បន្តិច​នឹង​ធ្វើ​ឲ្យ​មើល​ទៅ​កាន់​តែ​ស្អាត​ ជា​ការ​ទម្លាក់​ចង្កា។

 

 

@ កុំ​ធ្វើ​មាត់​រីក​ខ្លាំង ៖ មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា​ការ​ធ្វើ​បែប​នេះ​មើល​ទៅ​គួរ​ស្រឡាញ់​ ប៉ុន្តែ​តាម​ពិត​ប្រៀប​ដូច​ជា​កំពុង​បៀម​អ្វី​ម្យ៉ាង​អ៊ីចឹង។

 

 

@ ញញឹម​ដោយ​ធម្មជាតិ ៖ ញញឹម​បែប​ស្រាលៗ​ជួយ​បន្ថែម​សម្រស់​អ្នក​បាន​មួយ​កម្រិត​ ខុស​ប្លែក​ពី​ការ​​ញញឹម​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ឃើញ​ស្នាម​ជ្រួញ៕​​​​​​​​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BrightSide​​​​​​